Connect with us

ព័ត៌មានជាតិ

បន្ទាន់! អ្នកខេត្តព្រះសីហនុកំពុងមានអាការៈសង្ស័យ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ បើបានទៅ៤ទីតាំងនេះ

បានផុស

នៅ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ នេះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសូមអញ្ជើញ​បងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងអាជីវករលក់ដូរ ព្រមទាំងអ្នកដែលបានចេញចូលទីតាំងហាងលក់គ្រឿងអគ្គិសនី ស្ថិតនៅសណ្ឋាគារ មីង ហួយ ផ្សារក្ដាម និងផ្សារពាណិជ្ជកម្ម សូមអញ្ជើញទៅ​ធ្វើតេស្ត​សំណាក នៅ​សាលា​បឋម​-​អនុវិទ្យាល័យ​ តេ​ជោ​សែន​កម្មករ ឲ្យបាន​ឆាប់​បំផុត​។ ចំពោះ​បុគ្គល​ដែល​មិនមាន​រោគសញ្ញា ឬ​ប៉ះពាល់​ដោយ​ប្រយោល សូម​តាមដាន​សុខភាព​របស់ខ្លួន និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ​ពេល​១៤​ថ្ងៃ នៅផ្ទះ​រៀងៗ​ខ្លួន រាប់​ចាប់​ពីថ្ងៃ​ដែលមាន​ការពាក់ព័ន្ធ​តទៅ ដើម្បី​ចូលរួម​ការពារ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បានជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា  នៅថ្ងៃទី២  ខែមីនា  ឆ្នាំ២០២១ កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្រ្តីជាសង្សារម្នាក់ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា  ភូមិ១  សង្កាត់លេខ៣  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី០២  ខែកុម្ភៈ  ឆ្នាំ២០២១ ដោយមានអាការៈក្ដៅខ្លួនខ្លាំង ទើបគាត់ជាមួយសង្សារបានជិះរថយន្តផ្ទាល់ខ្លួនទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នៅថ្ងៃទី០៣  ខែមីនា  ឆ្នាំ២០២១  ចេញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ទើបក្រុមគ្រូពេទ្យនាំពួកគាត់ទាំងពីរនាក់ មកព្យាបាល។

តាមលទ្ធផលសម្ភាសន៍អំពីសកម្មភាពដំណើរឆ្លងកាត់ ពួកគេទាំងពីរបានឆ្លងកាត់ទីតាំងមួយចំនួន តាមម៉ោងដូចមានក្នុងសេចក្ដីប្រកាសខាងក្រោម៖

គួរបញ្ជាក់ថា គិតមកដល់ម៉ោង​ ០៨:៣០​ ព្រឹក​ថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២១នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣១នាក់​ ក្នុងនោះឆ្លងសហគមន៍ ២៨នាក់​ និង​ ករណីនាំចូល​៣នាក់​ ដោយករណីឆ្លងសហគមន៍នៅភ្នំពេញមានចំនួន ១៣នាក់​ (សហគមន៍​ ១០នាក់​ នាំចូល​ ៣នាក់​)​ និង​ ក្រុងព្រះសីហនុ​ ១៨នាក់)​ និងមានជាសះស្បេីយ​ ២នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជាសរុប​ កេីនដល់៩០៩នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៤២៥នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ ៤៨៤នាក់៕​​​​​​​​​​​​​​​​​

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានបន្ត៖

ខេត្តបីមានហានិភ័យខ្ពស់ មានអាទិភាពទទួលវ៉ាក់សាំង AstraZeneca​
តើពេលនេះរោងចក្រ Y & W មានស្ថានភាពដូចម្ដេច ក្រោយពេលរកឃើញកម្មករមានកូវីដ-១៩?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម