Connect with us

ព័ត៌មានជាតិ

អ្នកពាក់ព័ន្ធ​ស្តាប់​ឲ្យ​ច្បាស់ ! តា​បក​ស័ក្តិ​ហើយ បណ្តេញ​ចេញពី​ក្រប​ខណ្ណ និង​បញ្ជូន​ឲ្យ​តុលាការ​តែម្តង​

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា ទាំង​កងទ័ព ទាំង​នគរបាល ទាំង​មន្ត្រីរាជការ​ដូចគ្នា នៅពេល​សំណុំរឿង​ឡើងដល់​សម្តេច​ហើយ អត់​មាន​ត្រូវ​ទម្លាក់​ស័ក្តិ ហើយ​ឲ្យ​ធ្វើការ​នេះ ឲ្យ​ធ្វើការ​នោះទេ គឺ​បក​ស័ក្តិ​ហើយ បណ្តេញ​ចេញពី​ក្រប​ខណ្ណ និង​បញ្ជូន​ឲ្យ​តុលាការ​តែម្តង មិន​ទុក​ទេ​។​


​មាន​ប្រសា​ស​ន៏​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​សម្តេច​ទទួល​យក​ការចាក់​វ៉ាក់សាំង AstraZeneca ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​រាជ​រដ្ឋា​ភ​បាល​ជាច្រើនរូប នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ​។​


​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ទាក់ទង​ទៅនឹង​ការដកតំណែង​មន្ត្រីរាជការ និង​កងកម្លាំង​ដែល​ប្រព្រឹត្តិ​ខុសច្បាប់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដោយសារតែ​រឿងនេះ​ហើយ​ទើប​យើង​ត្រូវ​ការធ្វើ​ច្បាប់ “​ដូច​ស័ក្តិ​៥​ម្នាក់ ដែល​ចាប់បាន​មេខ្យល់​រត់ពន្ធ​មនុស្ស ចូលទៅក្នុង​ប្រទេស​ថៃ នេះ​ជាការ​រត់ពន្ធ​មនុស្ស គេ​បង្កើត​ជំរំ​ខាង​នេះ មុននឹង​បញ្ជូនទៅ​ប្រទេស​ថៃ ហើយ​មួយក្រុម​ទៀត​បញ្ជូន​ចេញពី​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​ខ្លួនឯង​ជា​អធិការ មិន​សួរ​ស្នងការ​ខេត្ត​មិន​សួរ​ទៅ​ព្រះរាជអាជ្ញា បែរជា​ធ្វើការ​ដោះលែង​”​។ សម្ដេច​បញ្ជាក់ថា នេះ​ស្ថិតក្នុង​សមត្ថកិច្ច​របស់​សម្តេច បើ​មកដល់​ហើយ​ច្បាស់​ណាស់ អត់​មាន​ថា ត្រូវ​ទម្លាក់​ស័ក្តិ​មក​ត្រឹម​ប៉ុណ្ណេះ ត្រឹម​ប៉ុណ្ណោះ​ទេ​។​


​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន សាក់​មាន​កម្រិត គឺ​ចាប់ពី​ស័ក្តិ​៤​កន្លះ​ចុះ រដ្ឋមន្ត្រី​ការពារជាតិ ឬ​រដ្ឋមន្ត្រី​មហាផ្ទៃ ជា​អ្នកចុះហត្ថលេខា តែបើ​ចាប់ពី​ស័ក្តិ​៥​ទៅ គឺ​សម្តេច​ជា​អ្នកចុះហត្ថលេខា ជា​អនុក្រឹត្យ ឬ​ស្នើសុំ​ព្រះរាជក្រឹត្យ​ទៅ​ព្រះមហាក្សត្រ​។ “​ដូច្នេះ​តែបើ​មកដល់​ខ្ញុំ​ហើយ ខ្ញុំ​អត់​មាន​ថា ដក​ស័ក្តិ​ប៉ុណ្ណេះ ប្រគល់​ទៅ​ឲ្យ​ធ្វើ​ការងារ​នេះ ការងារ​នោះ​អត់​ទេ ឬ​ចៅហ្វាយខេត្ត ឬ​អនុខេត្ត ក៏​ដូចគ្នា​ដែរ ជាពិសេស​ក្នុង​ជួរ​កងទ័ព កង​នគរបាល តា​ខ្ញុំ​ចេញ​ហើយ ដក​ស័ក្តិ​ហើយ បណ្ដេញ​ចេញពី​ជួរ​តែម្ដង រួចហើយ​ប្រគល់​ឲ្យ​តុលាការ​គេ​ធ្វើការ​ស៊ើបអង្កេត​បន្តទៅ​”​។


​ចំណែក​បញ្ហា​នៅ​សណ្ឋាគារ សុខា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា គេ​មិនមែនជា​មន្ត្រីរាជការ​ទេ មិនអាច​ដាក់វិន័យ​បានទេ ហើយ​រឿងនេះ​មាន​អ្នកស្នើសុំ​ឲ្យ​ដាក់ទោស ហើយ​ដោយសារតែ​រឿងនេះ តម្រូវការ​ដាក់ទោស​នេះហើយ ទើបត្រូវ​ធ្វើ​ច្បាប់​។ អ្នក​ឃុបឃិត​គ្នា​រវាង​មន្ត្រី ជាមួយ​អ្នកធ្វើ​ច​ត្តា​ច​ត្តា​ឡី​ស័ក ត្រូវមាន​ទោសទណ្ឌ​យ៉ាងម៉េច គឺ​បញ្ជូនទៅ​តុលាការ​។


​សម្តេច​បញ្ជាក់ដែរថា បើ​ប្រើ​ព្រហ្មទណ្ឌ​ទាំងអស់​តែម្ដង​វា​ពិបាក ដូច្នេះ​យើង​ត្រូវតែមាន​ច្បាប់​មួយ ដើម្បី​គ្រប់គ្រង​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩​នេះ និង​ជំងឺ​ផ្សេងទៀត ដែលមាន​ការរីក​រាល​ដាល ហើយ​ច្បាប់​នេះ មិនមែន​ធ្វើ​តម្រូវ​តែ​ជំងឺ Covid-19 នោះទេ ពីព្រោះ​នៅពេល​ខាងមុខ យើង​មិនដឹងថា នឹងមាន​ជំងឺ​អ្វី​កើតឡើង​ទៀត​នោះទេ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម