ព័ត៌មានជាតិ
ឆេះចង្ក្រានបាយនៅសង្កាត់ក្បាលកោះផ្អើលដល់រថយន្តពន្លត់អគ្គីភ័យ៦គ្រឿងទាំងព្រឹក
អគ្គិភ័យមួយដែលអាជ្ញាធរបញ្ជាក់ថាឆេះចង្ក្រានបាយបង្កឲ្យរថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េង ហួត និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿងចុះទៅដល់ តែបានរលត់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី៥ ខែមីនា នៅក្បែរវត្តទួលក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅម៉ោងកើតហេតុមន្ត្រីមូលដ្ឋានសង្កាត់ក្បាលកោះបានសុំកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យឲ្យទៅជួយពន្លត់អគ្គិភ័យនៅក្បែរវត្តទួលក្នុងសង្កាត់ក្បាលកោះ។ ភ្លាមៗនោះលោកអធិការរងបានសុំទៅស្នងការដ្ឋាននគរបាលនិងបុរីប៉េង ហួត បានចេញទៅជួយចំនួន៦គ្រឿងតែមិនទាន់ទាំងដល់ទីតាំងកើតហេតុផង អគ្គិភ័យបានរលត់ជាស្ថាពរទៅហើយ។
លោកអធិការរងបញ្ជាក់ថា ក្នុងពេលមានអគ្គិភ័យកើតឡើងបងប្អូនប្រជាពលរដ្ឋលោកនាំគ្នាជួយសឹងគ្រប់គ្នាដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគ្រប់ផ្ទះទើបធ្វើឲ្យរលត់មុនពេលរថយន្តអគ្គិភ័យទៅដល់។ហើយមូលហេតុដែលឆេះនោះគឺដោយសារផ្ទុះចង្ក្រានហ្គាស។
លោក ឯក សារ៉ន បញ្ជាក់ទៀតថានេះគឺជាការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលរួមគ្នាជួយពន្លត់ទាន់ពេល។ហើយការខូចខាតគឺសម្ភារះក្នុងផ្ទះបាយទាំងស្រុង។អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរថយន្តពន្លត់អគ្គិភ័យបានចេញទៅដល់កន្លែងកើតហេតុលឿនខ្លាំងណាស់៕
អត្ថបទ ៖ នរា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង