Connect with us

ព័ត៌មានជាតិ

ក្រោយ​ការ​បោះ​បង្គោល​ព្រំដែន ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ទទួល​ផលប្រយោជន៍​ច្រើន​ជាង​មុន

បានផុស

នៅ

វីដេអូ​មួយ មានរយៈពេលប្រមាណ១៦នាទី ត្រូវ​បាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផលិត ​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ នាថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ២០២០ ​។

​វីដេអូ​ពិសេស​នេះ បាន​បង្ហាញ​អំពី​ភាពផ្ទុយ​ស្រឡះ​ពី​ការ​ឃោសនា ញុះញង់ អុជអាល​ពី​សំណាក់​ជន​ជ្រុល​និយម​មួយ​ចំនួន ដែលថា កម្ពុជា​បាន​បាត់បង់​ទឹកដី ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយសារ​តែ​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន តាម​ពិត​បង្គោល​​ព្រំដែន​ទាំងអស់ ដែល​បាន​បោះ​រួច​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា- វៀតណាម សុទ្ធ​តែ​ត្រូវបានធ្វើឡើងដោយរក្សាបានទាំងស្រុងនូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ ដោយ​គ្មាន​ការ​បាត់បង់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉្យាងវិញទៀត ក្នុងរយៈពេល២ថ្ងៃមកនេះ ពួកក្រុមប្រឆាំងនៅតែបន្តធ្វើ​យុទ្ធនាការ​បំពុល និង​បំភ័ន្ត​សាធារ​ណ​មតិ​ជាថ្មីទៀត បន្ទាប់ពីរដ្ឋសភា បាន​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោករវាងកម្ពុជា និង​វៀតណាម ដែលការចោទប្រកាន់ និងមួលបង្កាច់របស់អ្នកប្រឆាំង គឺជា​ចេតនា​ទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ខ្សែ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ឱ្យ​ទៅ​ជា​ព្រំដែន មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ជា​មួយ​នឹង​ធានា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​មិន​ឱ្យបាត់បង់ទឹកដី សូម្បីតែមួយម៉ែត្រក្រឡា ឡើយ៕

អទ្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម