Connect with us

ព័ត៌មានជាតិ

ផាកពិន័យ​បុរស​ខ្មែរ​ម្នាក់ ​២​លាន​រៀល លួច​ដើរហើរ ​មិន​អនុវត្ត​ច​ត្តា​ឡី​ស័កបានត្រឹមត្រូវ

បានផុស

នៅ

​​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ផាកពិន័យចំនួន​២​លាន​រៀល លើ​បុរស​ម្នាក់​ដែល​អនុវត្តន៍​មិន​ត្រឹមត្រូវ ខណៈពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក (​ក្នុងផ្ទះ​ខ្លួនឯង​) ហើយ​បានចេញ​ដើរហើ​រចល័តច្រើន​កន្លែង​ក្នុង​ក្រុងព្រះសីហនុ​។​

បុរស​ដែល​រឹងរូស​មិន​អនុវត្តតាម​គោល​ការ​ក្រសួងសុខាភិបាល​នេះ ត្រូវ​រដ្ឋបាលខេត្ត​ព្រះសីហនុ ផាក​ពិន័យជា​ប្រាក់​ចំនួន​២​លាន​រៀល នៅ​ព្រឹក​ថ្ងៃទី​៥​ មីនា​ ឆ្នាំ២០២១​នេះ ជាមួយនឹង​ការព្រមាន​បន្ថែម​ពី​វិធានការ​ក្តៅ​បន្ត ក្នុងករណី​នៅតែ​ចចេស​រឹង​រូស​​​ព្រហើន មិន​អនុត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ពេលធ្វើ​ច​ត្តា​ឡី​ស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ថ្លែងថា បុរស​នេះ​ឈ្មោះ នូវ ចន្ថា មាន​អាសយដ្ឋាន​នៅ​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​ផ្ទះ​ជាប់​របង​សាលារៀន​ហ៊ុន សែន​មិត្តភាព​ ក្រុងព្រះសីហនុ​និង​មាន​មុខរបរ​ធ្វើការ​នៅក្នុង​សណ្ឋាគារ​ឯកជន​មួយ​ក្នុង​ក្រុងព្រះសីហនុ​។​ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា បុរស​ដែល​ត្រូវ​ពិន័យ​អស់ប្រាក់​២​លាន​រៀល​នេះ ជា​អ្នក​ពាក់​ព័ន្ធដោយ​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​១៩ ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័កដោយ​ខ្លួនឯង​នៅក្នុង​ផ្ទះ​៕

អត្ថបទ ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម