Connect with us

ព័ត៌មានជាតិ

ក្រោមចក្ខុវិស័យ​ដ៏​មុត​ស្រួច​របស់​សម្តេច​តេ​ជោ​បាន​លេច​ជា​រូបរាង​អាគារ​ថ្មីៗ​ទំនើប​ជាច្រើន​សម្រាប់​បំរើការ​ក្នុង​ក្រសួង

បានផុស

នៅ

​​ក្រោម​ចក្ខុវិស័យ​ដ៏​មុត​ស្រួច​និង​ប្រកបដោយ​កិត្តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អគារ​មន្ទីរពិសោធន៍​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​ម​.​ជ​.​វ​.​ប​.​ន​) ត្រូវបាន​លេច​ជា​រូបរៀង​ឡើ​ងប្រកបដោយ​សោភ័ណភាព និង​គុណភាព​សម្រាប់​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជា​ស្នូល​នៃ សេដ្ឋកិច្ចជាតិ ហើ​យ​ទទួល​ទំនុកចិត្ត​និង​ការតែងតាំង​ពី​រាជរដ្ឋាភិបាល​មាន​កន្លែង បំពេញ​ការងារ​សមរម្យ កក់ក្តៅ និង​ប្រកបដោយ​កិត្តិយស បំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក ឆែម គាត​រិទ្ធី រដ្ឋមន្ត្រី ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ថ្លែង​ក្នុងពេល​ចុះហត្ថលេខា​លេ​ី​លិខិត ប្រគល់​-​ទទួល​អគារ​មន្ទីរ​ពិសោធន៍​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​ម​.​ជ​.​វ​.​ប​.​ន​) ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ​ថ្មីៗ​នេះ​រួម​និង​ធ្វើ​ការជួសជុល​កែលម្អរ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៅក្នុងទីស្តីការ ក្រសួង ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។​

​ក្នុងនាម​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក​ឆែម គាត​រិទ្ធី រដ្ឋមន្ត្រី ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​បាន​ថ្លែងថា ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ មួយ ដែល​ក្រសួង​ក្រោម ការដឹកនាំ​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាពិសេស​ក្រោម​ចក្ខុវិស័យ​ដ៏​មុត​ស្រួច​និង​ប្រកបដោយ​កិត្តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អគារ​មន្ទីរពិសោធន៍​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​ម​.​ជ​.​វ​.​ប​.​ន​) ត្រូវ បាន​លេច​ជា​រូបរៀង​ឡេ​ី​ង ប្រកបដោយ​សោ​ភ័​ណ្ឌ​ភាព និង​គុណភាព​សម្រាប់​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលជា​ស្នូល​នៃ សេដ្ឋកិច្ចជាតិ ហេ​ី​យ​ទទួល​ទំនុកចិត្ត​និង​ការតែងតាំង​ពី​រាជរដ្ឋាភិបាល​មាន​កន្លែង បំពេញការងារ​សមរ​ម្យ កក់ក្តៅ និង​ប្រកបដោយ​កិត្តិយស។ ទោះបី​អតីត​ក្រសួង​ឧស្សា​ហកម្ម និងសិប្បកម្ម ទើប​ប្តូរ​ឈ្មោះ​ទៅជា​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី ខែ​មិនា ឆ្នាំ២០២០ ហើ​យ​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​រីក រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វីដ​-១៩ ជា​សាកល​ក៏ដោយ ។

​លោក​រដ្ឋលេខាធិការ បាន​កោត​សរសើ​រ​ចំពោះ​ក្រុមហ៊ុន លី ឈួ​ង សំណង់ & អាហរ័ណ នីហរ័ណ ដែល​យើង​អាច​ចាត់ទុកថា​ជា​ក្រុមហ៊ុន​សំណង់​ក្នុងស្រុក​ដ៏​ធំ និង​ល្បី​នៅ​កម្ពុជា បាន​អនុវត្ត ការសាងសង់​ដោយ​បញ្ចប់​ជា​ស្ថាពរ​ហេ​ី​យ​គោរព​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម