Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​បញ្ជូន​សង្ស័យ​៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដើម្បីផ្តន្ទាទោស​

បានផុស

នៅ

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្ងៃនេះ​និង​ថ្ងៃស្អែក​បាន​បន្ត​បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​៣​ករណី​ផ្សេងគ្នា ដោយ​ចាប់យក​នូវ​វត្ថុតាង​គ្រឿងញៀន​៤៥​កញ្ចប់​តូចធំ និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយ​ចំនួនទៀត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ទាំង​៣​ករណី​រួមមាន​

ករណី​ទី​១៖ នៅវេលា​ម៉ោង​១៥៖៥០​នាទី ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​កំបូល​បានធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០១​នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច រោងស្នាក់នៅ​កម្មករសំណង់ ស្ថិត​ក្នុង​ភូមិ ថ្មដា សង្កាត់​កន្ទោក ខណ្ឌកំបូល រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​មានឈ្មោះ ម៉ៃ ភី​ន (​ហៅ​អឹម​) ភេទ​ប្រុស អាយុ​៣៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

ករណី​ទី​២៖ នៅវេលា​ម៉ោង​១១៖០០​នាទី ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ដីឡូត៍​មួយកន្លែង ភូមិ​ដើ​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ទាំង​៥​នាក់​រួមមាន​ ១-​ឈ្មោះ មឿ​ន វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​ ២-​ឈ្មោះ ពុំ យឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​ ៣-​ឈ្មោះ រិ​ន ដាវ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​ ៤-​ឈ្មោះ កង អូន ហៅ​តឿ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដេ​ី​មគរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ៥-​ឈ្មោះ អោប ខួច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ករណី​ទី​៣៖ នៅវេលា​ម៉ោង ១៥៖២០​នាទី ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​កំបូល​បានធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ តា​កេ​រ្ត៍ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​០២​នាក់​រួមមាន​ ១/​ឈ្មោះ ជា សោ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិន​ពិត បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ តា​កេ​រ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញ​។ ២/​ឈ្មោះ ភួង សំអុល ភេទប្រុស អាយុ៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌពោ​ធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម