Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាន​សុខុមាលភាព​សាទរ​គម្រោង​Graduation Program នៃ​អង្គការ UNDP ក្នុង​កិច្ច​ការ​រួមគ្នា​ជួយ​កិច្ចការ​សង្គម​​

បានផុស

នៅ

​លោក​ ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្នុងនាម​ជា​លេខាធិការដ្ឋាន​អនុគណៈក​ម្មាធិ​ការ​ជំនួយ​សង្គម បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​សកម្មភាព​មនុស្សធម៌​របស់​Graduation Program នៃ​អង្គការ UNDP ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​កុមារ មនុស្ស​ចាស់​និង​សង្គមជាតិ​ជាច្រើន​។

លោក​ឈួ​រ សុ​បញ្ញា ថ្លែង​បែបនេះ​ខណៈ​ជួបពិភាក្សា​ជាមួយ​ប្រធាន​គម្រោង Graduation Program នៃ​អង្គការ UNDP ដើម្បី​ពិភាក្សា​លើ​ការត្រៀម​ប្រតិបត្តិ​កម្មវិធី Graduation Program​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​សម្តែង​នូវ​ការ​សាទរ​និង​គាំទ្រ​ចំពោះ​សកម្មភាព​មនុ​ស្សធ​ម៏​របស់​Graduation Program នៃ​អង្គការ UNDP ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​កុមារ មនុស្ស​ចាស់​និង​សង្គមជាតិ​ជាច្រើន​ទៀត​។ នេះ​ជាការ​លើកឡើង​របស់លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​រប​ស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ ។​

​ក្នុងនាម​ក្រសួង​សង្គមកិច្ច​ដែលជា​សរសរ​ទ្រូង​របស់​កម្ពុជា​លោក ឈួ​រ សុ​បញ្ញា បាន​ថ្លែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចប្រជុំ​នេះ ហើយ​សូម​ឲ្យ​មាន​ការបន្ត​ចូលរួម​ពី​តំណាង​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា ខេត្ត​មន្ត្រី​បង្គោល​ទទួលបន្ទុក​សុខុមាលភាព​កុមារ​នៃ​មន្ទីរ ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​ក្រុង ស្រុក រួមទាំង​អង្គការ​ជា​ដៃគូ ។​

លោក​ប្រធាន​នាយកដ្ឋាន​បាន​បន្ថែមថា ផែនការ​នេះ​មានការ​ជួយ​បច្ចេកទេស​ពី​ក្រសួង និង​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទ​រួមគ្នា​ដើម្បី​លើកកម្ពស់​ផែនការ​សកម្មភាព​រំកិល​២០២១-២០២២ និង​ការថែទាំ​កុមារ​នៅតាម​គ្រួសារ និង​សមារ​ហណកម្ម​កុមារ​ពី​មណ្ឌល​ថែទាំ នានា​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម