Connect with us

ព័ត៌មានជាតិ

បញ្ជូន​ចោរឆក់​២​នាក់ រួម​នឹង​អាវុធ​ខ្លី​០១​ដើម​ទៅ​តុលាការ​ផ្ដន្ទាទោស​​

បានផុស

នៅ

កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ចោរឆក់​០២​នាក់​រួម​នឹង​អាវុធខ្លី​១​ដើម​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​ឆក់​កាបូប​និង​ទូរស័ព្ទ​) កក្រើក​ភ្នំពេញ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងពីរ ទី​១. ឈ្មោះ ម៉ែន សុភ​ក្ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខ​របរ អ្នក​ចាក់​ភ្លេង (DJ) ស្រុកកំណើត ខេត្ត​ព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ទី​២. ​ឈ្មោះ ចាង សុវណ្ណ​រតនៈ ហៅ តង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខ​របរ ជាងឈើ ស្រុកកំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោងជាង​០២​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចាប់​ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​ដកហូត​កាំភ្លើងខ្លី​១​ដើម​ម៉ាក K59 ក្រោយពី​រូបគេ​ទាំងពីរ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ពី​នារី​ម្នាក់​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ ហើយ​ត្រូវ​បាន​នារី​រងគ្រោះ ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ យក​កៅអី​គប់ និង​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​ប្រតាយប្រតប់​គ្នា​ធ្វើ​ឲ្យ​ជនសង្ស័យ​បម្រុង​ដក​កាំភ្លើង​បាញ់​រំដោះខ្លួន ក៏​ជ្រុះ​កាំភ្លើង​ទៅលើ​ដី ខណៈ​នោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង មកដល់​ជួយ​អន្តរាគមន៍​ចាប់​វាយ​ខ្នោះ​​ទាំង​២​នាក់​តែម្ដង​។​

​ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ជនសង្ស័យ​ទាំងពីរ​បាន​សារភាព​ឲ្យ​ដឹង​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរសព្ទ​ដៃ ពី​នារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​រូបគេ​ទាំងពីរ​តែង ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​ដង​ហើយ​ទាំង​លើក​នេះ ដោយ​លើក​ទី​១ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ ឆក់​បាន​ទូរ​សព្ទ​ដៃ​០១​គ្រឿង​នៅ​ចំណុច​សាលារៀន​សន្ធរម៉ុក លើក​ទី​២ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ ផងដែរ ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច នៅ​ចំណុច​ស្ពាន​អាកាស​៥​មករា ជាប់​វិទ្យាស្ថាន​តិច​ណូ និង​លើក​ទី​៣​នេះ ធ្វើ​សកម្ម​ភាព​មិន​បានសម្រេច​ថែមទាំង​ត្រូវ​បាន កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ចាប់​វាយ​ខ្នោះ ជាប់​ផង​ដែរ​៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម