Connect with us

ព័ត៌មានជាតិ

ក្រុម​ឆ្លើយតប​បន្ទាន់​នៅ​មិនទាន់​រក​ឃើញ​ អ្នករត់​តាក់ស៊ី​និង​រត់​កង់​បី​ ដឹក​ស្ត្រី​វៀតណាម​ឆ្លង​កូ​វីដ​១៩​នៅ​ស្វាយរៀង​ទេ

បានផុស

នៅ

​រហូតមកដល់​រសៀល​ថ្ងៃទី​០៥​ ខែ​មីនា ឆ្នាំ​២០២១​នេះ ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ នៅ​មិនទាន់​រក​ឃើញ​អ្នករត់​តាក់ស៊ី​ម្នាក់​និង​រត់​ម៉ូតូ​កង់​បី​ម្នាក់ ​ដែល​បាន​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៥​មីនា​នេះ​ថា ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ កំពុងតែ​តាម​ស្វែងរក​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ ដែល​បាន​ដឹក​ស្ត្រី​ន​ជាតិ​វៀតណាម​ មាន​វិជ្ជា​មាន​កូ​វីដ​១៩ ​ដើម្បី​យក​គាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​ទៅ​ពិនិត្យរ​កកូ​វីដ​១៩​។ លោក​បាន​បន្តថា​«​យើង​បាន​ស្វែងរក​ដែរ​តែ​រក​អត់​ឃើញ ប៉ុន្តែ​អ្នក​រត់​ម៉ូតូ​កង់​បី​ មានតែ​អ្នក​៣​នាក់​ដដែល តាមមើល​មានតែ​៣​នាក់​ ដែល​បាន​ដឹក​ដូចជា​គ្មាន​អ្នក​ទី​៤​ទេ​។​ កំពុង​ស្រាវជ្រាវ​អ្នកណា​ ដែល​បាន​ដឹក​ស្ត្រី​នោះ​២​ជើង​បើ​បួន​ជើង​មាន​អ្នក​ដឹក​២​ជើង​ហើយ​»​។​

​​លោក​បាន​បន្តទៀតថា ​ចំពោះ​អ្នករត់​តាក់ស៊ី​ ដែល​បាន​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​ទាំងពីរ​នាក់​ពី​ភ្នំពេញ​ទៅកាន់​បាវិត​ ក្នុង​គោលបំណង​ទៅ​ប្រទេស​វៀតណាម​នោះ​ ក៏​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ដែរ​​ ទោះបីជា​យើង​ស្គាល់​ស្លាក​រថយន្ត​និង​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ក៏ដោយ​។​លោក​បាន​បន្ថែមទៀតថា​«​ទាក់ទង​អ្នករត់​តាក់ស៊ី​ កំពុងរ​តាម​រក​ដែរ​ទាក់ទង​អនុ​គណៈកម្មាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ មាន​គ្រប់​សមាសភាព​ទាំងអស់​កំពុង​តាម​រក​មើល​តាម​ស្លាក​លេខ​តាម​រថយន្ត​តាក់ស៊ី​ទូរស័ព្ទ​ទាក់ទង​អត់​ចូល ​ហើយ​សមត្ថកិច្ច​តាមមើល​តាម​ផ្លូវ​ជាតិ​លេខ​១​អត់​ឃើញ​តាក់ស៊ី​ ដែល​មាន​ពាក់​ស្លាក​លេខ​មិន​ដឹង​ថា ​គាត់​ដូរ​ស្លាក​លេខ​ឬ​យ៉ាង​ក៏​មិន​ដែរ​អត់​ឃើញ​ស្លាក​លេខ​នឹង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​»​។​

​ពាក់ព័ន្ធ​នឹង​ស្ត្រី​វៀតណាម​២​នាក់​ មាន​វិជ្ជមាន​កូ​វីដ​១៩​នេះ​ដែរ​ ក្រុមការងារ​បាន​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​២៨​នាក់ ​ក្នុង​នោះ​មាន​អ្នក​រត់​ម៉ូតូ​កង់​បី​ចំនួន​បីនាក់​ បាន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង​បាវិត​និង​បាន​យក​សំណាក់​រួចរាល់​ហើយ​ដែរ​។ ​លោក​បាន​បន្តទៀតថា​ ចំណែក​ពាក់ព័ន្ធ​ចំនួន​២៥​នាក់​ទៀត ​ក្នុង​នោះ​មាន​សមត្ថកិច្ច​៧​នាក់ ​ត្រូវបានបញ្ជូនមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ សំណាក់​គ្រូបង្រៀន ក្រុងស្វាយរៀង​។ ​ចំណែក​ឯ​អ្នក​ផ្សេងទៀត​ ដូចជា​ម្ចាស់​សណ្ឋាគារ បុគ្គលិក​និង​អ្នក​ដែល​លក់ដូរ​នៅ​សណ្ឋាគារ​ ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ហេង ហេង សេរី​រ័ត្ន។​

​គួរ​បញ្ជាក់​ថា​ស្ដ្រី​ជនជាតិ​វៀតណាម ២​នាក់ ដែល​វិជ្ជមាន​កូ​វីដ​១៩​ នៅ​ខេត្តស្វាយរៀង​ទី​១.​ឈ្មោះ Dinh Thi Xuon Nhi ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ។​ ២. ឈ្មោះ Nguyen Ngoc Xia ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម។ ​អ្នក​ទាំង​២​មាន​អាសយដ្ឋាន​នៅ អា​ផាត​មិន Star Diamonds ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ម្នាក់​ស្នាក់នៅ​បន្ទាប់​លេខ​៤ ជាន់​ទី​៤ និង​ម្នាក់ទៀត​នៅ​បន្ទាប់​លេខ​៣ ជាន់​ទី​៩៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម