Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដនៅជ្រៃធំ ដាក់មនុស្ស ៧០០ នាក់ឲ្យធ្វើចត្តាឡីស័ក

បានផុស

នៅ


យ៉ាងហោចណាស់មនុស្សជាង ៧០០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានវិជ្ជមានកូវីដ១៩ នៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

នាយករដ្ឋបាលសាលាខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៥ នេះឲ្យដឹងថា ជន​ជាតិចិនដែលឆ្លងកូវីដ១៩នោះបានធ្វើតេស្តលើកទី១មិនមានលទ្ធផលវិជ្ជមានទេលុះធ្វើតេស្តលើកទី២ទើបចេញលទ្ធផលវិជ្ជមានហើយត្រូវបានបញ្ជួនមកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ចំណែកជនជាតិចិន៣នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យយកចេញពិសណ្ឋាគារនៅជ្រៃធំមកធ្វើចត្តាឡីស័កនៅតាមមណ្ឌលវិញដោយសារពួកគាត់មានសញ្ញាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។

មន្ត្រីរដ្ឋបាលខេត្តរូបនេះ បន្តថា មនុស្សប្រមាណជាង៧០០នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារនោះតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន៣ដងដើម្បីឲ្យប្រាកដថាពួកគេមិនមានឆ្លងជំងឺកូវីដ១៩ ព្រោះថាជួនកាលធ្វើតេស្ត១ដងឬ២ដងមិនអាចមើលឃើញនោះទេ។

បើតាម លោក គ្រុយ ម៉ាឡែន អ្នកជំងឺកូវីដ១៩នេះបានឆ្លងពីជនជាតិចិនដូចគ្នាក្នុងចំណោម១៩នាក់ដែលបានកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។


លោកបានបញ្ជាក់ថារហូតមកដល់ពេលនេះខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដតែ១នាក់ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះខណៈមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលចំនួន៣៦៦៦នាក់ស្រី១៧៣២នាក់ក្នុងនោះបានយកសំណាកទៅធ្វតេស្តចំនួន២៩៨៤នាក់ស្រី៦១៤នាក់៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម