Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកសំរោង​ទងឃាត់ខ្លួន​មុខសញ្ញាគប់​កញ្ចក់​រថយន្ដម្នាក់

បានផុស

នៅ

កម្លាំង​នគរបាលផ្នែកព្រហ្មទណ្ឌ ស្រុកសំរោងទង ខេត្តកំបង់ស្ពឺ នៅថៃ្ង​ទី០៥ ខែ​មិនា ឆ្នាំ២០២១នេះ​ បាន​ធ្វើការស្រាវជ្រាវរហូតឈានដល់​ឃាត់ខ្លួន​មុខសញ្ញា​ស​ង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីគប់​កញ្ចក់ រថយន្តរួច​គេចខ្លួន កាលពី​ថ្ងៃអាទិត្យទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ វេលាម៉ោង​១៩​និង​០០​នាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ដដែលត្រូវជនសង្ស័យគប់បណ្ដាលឲ្យបែកកញ្ចក់ ជាកម្មសិទ្ធិរបស់ឈ្មោះ លឹម ម៉េង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ម៉ាក​ហាយ​លែ​ន​ឌ័រ ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​២០០៣ ពាក់​ផ្លាកលេខភ្នំពេញ 1AM.3290 ។ ដែលករណីនេះជនសង្ស័យបានធ្វើ​សកម្មភាពនៅ​ចំណុច​មុខផ្ទះខ្លួនឯងតែម្ដង។

ជនសង្ស័យ មានឈ្មោះ សេង ឆេង ក្រោយពេល​សាកសួរ បាន​ឆ្លើ​យ​សារភាពទទួលស្គាល់ថា​ខ្លួន​ពិតជា​បាន​យក​ដំ​ថ្ម​គប់​ទៅលើ​រថយន្ត​របស់​ជន​រងគ្រោះ​ពិតប្រាកដ​មែន។

បច្ចុប្បន្នសមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញដើ​ម្បីកសាង​សំណុំរឿង​បន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ​ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៨ វិនាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម