Connect with us

ព័ត៌មានជាតិ

ការងារ​សំខាន់​ គឺ​រួមគ្នា​ព្យាបាល និង​ ស្តារនីតិសម្បទា​ដល់ជនរងគ្រោះគ្រឿងញៀន

បានផុស

នៅ

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច លោក ​ធូ ស៊ុន រដ្ឋលេខាធិការ បាន​ថ្លែង​នូវ​ការ​អរគុណ​និង​សាទរ​ចំពោះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពិសេស​លើ​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ហើយ​នេះ ​គឺជា​ការងារ​ដ៏​សំខាន់​រួមគ្នា​ ដើ​ម្បី​ជួយ​ពួកគេ​បានជា​សះ​ស្បើយ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ចូលរួមចំណែក​ជួយ​សង្គម​ឲ្យ​មាន​ការរី​ក​ច​ម្រើ​ន និង​មាន​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ ​ធូ ស៊ុន ថ្លែង​បែបនេះ​ក្នុង​ពេល​ទទួល​អគារ សម្ភារៈ បរិក្ខារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង បរិវេណ មជ្ឈមណ្ឌល​ជាតិ​ជូន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ធ្វើការ​គ្រប់គ្រង​វិញ​នា​ថ្ងៃ​ម្សិល​មិញ​នេះ ​ដែល​ពិធី​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការកសាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែក​លើ​សហគមន៍​ដល់​អ្នក​ញៀន​គ្រឿងញៀន​ផង​ដែរ​។​

លោក ​ធូ ស៊ុន បាន​ថ្លែង​ថា ក្រោយ​ដំណើរ​ការសាងសង់​អស់​រយ​:​ពេល​ជាង​០៣​ឆ្នាំ​រួចមក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ពិធី​ប្រគល់​នូវ​អគារ សម្ភារៈ បរិក្ខារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង បរិវេណ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត និង ផ្អែកលើ​សហគមន៍ ដល់​អ្នក​ញៀន​គ្រឿងញៀន ដែល​មាន​ទីតាំងនៅ​ភូមិ​ឬ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជូន​ដល់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​ធ្វើ​ការគ្រប់គ្រង​ស្របតាម​ទិសដៅ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

លោក ​ធូ ស៊ុន រដ្ឋលេខាធិការបាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជា​មិត្ត សប្បុរសជន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​មនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពិសេស​លើ​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ ដើម្បី​ពួកគេ​បានជា​សះ​ស្បើ​យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ចូល​រួមចំណែក​ជួយ​សង្គម​ឲ្យ​មាន​ការ​រីក​ច​ម្រើន និង​មាន​សុវត្ថិភាព​។​

សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​គ្រោង​នឹង​ធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០​កន្លងទៅ ប៉ុន្តែ​ត្រូវ​អាក់ខាន​ដោយសារ​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​-១៩​ជា​បន្តបន្ទាប់ ទើបតែ​ពេលនេះ​បាន​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​សម្រាប់​ព្យាបាល និង​ស្តារនីតិសម្បទា​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​ដើម្បី​ពួកគេ​បានជា​សះ​ស្បើយ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ចូល​រួម​ចំណែក​ជួយ​សង្គមជាតិ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម