Connect with us

ព័ត៌មានជាតិ

មកស្គាល់​មន្ទីរពេទ្យធំៗ អ្នក​​អាយុ ៦០ ឆ្នាំ ​អាច​ចាក់វ៉ាក់សាំង AstraZeneca ឥត​គិត​ថ្លៃ​

បានផុស

នៅ

ក្រសួង​សុខាភិបាល​​បាន​ជូន​ដំណឹង​​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង AstraZeneca ដល់ជន​ងាយ​រងគ្រោះ​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង តាម​មន្ទីរពេទ្យ​រដ្ឋធំៗមួយ​ចំនួន រួម​ទាំង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ។

តាម​ការសេចក្តីជូនដំណឹង​ យុទ្ធនាការ​ចាក់វា៉ក់សាំងរបស់​ក្រុមហ៊ុន AstraZeneca អនុវត្ត​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ឥតគិត​ថ្លៃ គោលដៅ​អាទិភាពលើ​ខេត្ត​ក្រុងចំនួន ៣ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រះសីហនុ។

​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​មន្ទីរពេទ្យរដ្ឋ​ធំៗ​ចំនួន ៤ នៅ​មន្ទីរពេទ្យ​បង្អែក​ដែល​ផ្តល់​ការ​​ចាក់​វ៉ាក់សាំង AstraZeneca រួមមាន​៖

-មន្ទីរពេទ្យ​មិត្តភា​ព​ខ្មែរសូវៀត
-មន្ទីរពេទ្យព្រះអង្គឌួង
-មន្ទីរពេទ្យកុមារជាតិ
-មន្ទីរពេទ្យ​បង្អែក​រាជធានី​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិតាម​មូលដ្ឋាន​
-មន្ទីរពេទ្យកាល់ម៉ែត (សម្រាប់​ឥស្សរជនជាន់ខ្ពស់មានអាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ)

ជាមួយ​គ្នានេះ​ មន្រ្តី​រាជការ កងកម្លាំង​ប្រដាប់អាវុធ និង​កម្មករ​ប្រមូលសំរាម ដែល​មាន​អាយុ​ពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ ​អាច​ទៅចាក់វ៉ាក់សាំងរបស់​ក្រុមហ៊ុន​សុីណូហ្វាម​ នៅ​តាម​មន្ទីរពេទ្យ​បង្អែក និង​ទីកន្លែង​ដែល​ក្រសួង​បាន​កំណត់​និង​ជូនដំណឹង​កន្លង​មក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម