Connect with us

ព័ត៌មានជាតិ

២៤ ម៉ោងចុងក្រោយ រកឃើញកុមារ​ខ្មែរ​វ័យ ១២ ឆ្នាំ ​​​ឆ្លង​កូវីដ ១៩ នៅ​ស្ទឹងមានជ័យ

បានផុស

នៅ

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ករណី​ឆ្លង​កូវីដ​លើ​​កុមារជនជាតិខ្មែរ​​វ័យ ១២ ឆ្នាំម្នាក់ នៅស្ទឹងមានជ័យ។

កុមារ​រងគ្រោះស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ ២១ នាក់ ដែល​រកឃើញ​វីរុស​កូវិដ ១៩ ក្នុង​រយៈ​ពេល ២៤ ម៉ោង​ចុងក្រោយ។ បច្ចុប្បន្ន​កុមារ​ដែល​មាន​វ័យ​ក្មេង​ជាង​គេនេះ​ ត្រូវ​បាន​បញ្ជូនទៅ​សម្រាកព្យាបាលនៅមណ្ឌលសុខភាព​ចាក់អង្រែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ទើបបាន​បញ្ចប់​សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលទើបទទួលបាន​ការ​អនុម័តផ្តល់ការគាំទ្រពី​រដ្ឋសភា។

យោងតាមសេចក្តីព្រាង អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬ​គេច​ចេញពីទីកន្លែងធ្វើចត្តាឡីស័ក អំពើគេចវេះពីការធ្វើចាត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចាត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម