Connect with us

ព័ត៌មានជាតិ

អំណោយ​ប្រចាំខែ របស់​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៨​គ្រួសារ​​

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ នៅ​ថ្ងៃនេះ​បាន​នាំយក​ថវិកា​ចំនួន ប្រាំ​លាន ពីរ​សែន​រៀល (៥,២០០,០០០​រៀល​) អង្ករ​ចំនួន ២៦​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រចំនួន១៨​គ្រួសារ និងក្រុមការងារ​មូលដ្ឋានចំនួន​១២​គោលដៅ ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ព្រមទាំង​បាន​ឧបត្ថម្ភ​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រី​ន​០១​ឈុត ប្រគល់ជូន​ដល់​ស្នាក់ការ​គណៈកម្មាធិការ សង្កាត់ ព្រែកកំពឹស ដើម្បី​បម្រើ​ការងារ​គ្រប់គ្រង​ទិន្នន័យ ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជីរាយនាម​សមាជិក​ក្នុង សង្កាត់​ទាំងមូល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី ក្នុងនាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​បាន​ថ្លែងថា​នេះ​ជា​សន្តាន​ចិត្ត​បន្តិចបន្តួច​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​តែងតែ​ឧបត្ថម្ភ​ជាប្រចាំ​ដល់​ទុរគតជន​ចំនួន​១៨​គ្រួសារ ដោយសារ​ពួកគាត់​មាន​ជីវភាព​លំបាក​ខ្លាំង ហេតុនេះហើយ​ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ជួយឧបត្ថម្ភ​ពួកគាត់​ជាប្រចាំ​ខែ​តែង​ម្ដង​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ទុរគតជន​ដែល​បានទទួល​អំណោយ​ជា​រៀងរាល់ខែ​រួមមាន ៖

១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន​អង្ករ​០៣​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​

២-/ ឈ្មោះ ហម ស៊ី​ផាន ភេទ​ស្រី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ដំណាក់​សង្កែ ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ិ​ន​រៀល ។​

៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

៤-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ ព្រំ ខៃ មាន​ជីវភាព​ខ្វះខាត​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង និង​ថវិកា ១០​ម៉ឺន​រៀល ។​

៥-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង​ថវិកា​១០​ម៉ឺន​រៀល ។​

៦-/ ឈ្មោះ ខាន់ សួន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួលបាន​អង្ករ​០៤​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​

៧-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ​ឈ្មោះ ឱក យ៉ាន នៅ​ភូមិ​ព្រែក​រទាំង អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

៨/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជម្ងឺ មាន​ចៅ​ក្នុងបន្ទុក​០៣​នាក់​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​

៩-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

១១-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ (​ស្លាប់​នៅ​ប្រពន្ធ ទុយ បូ​) នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​

១២-/ ឈ្មោះ ឈឿន សំអុល ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ព្រែកកំពឹស ( មេម៉ាយ​មានកូន​ច្រើន​ក្នុងបន្ទុក និង​ម្យ​មាន​ជម្ងឺ ) អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

១៣-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល​រៀងរាល់ខែ ។​

១៤-/ ឈ្មោះ វន កុសល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ព្រែកកំពឹស ( មេម៉ាយ​ក្រីក្រ ) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

១៥-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជម្ងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ​០១​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​

១៦-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨១​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

១៧-/ ឈ្មោះ ឃុ​ត ម៉ៅ ភេទ​ស្រី អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជម្ងឺ គ្មាន​ទីពឹង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

១៨-/ ឈ្មោះ ស្រាំ សាម៉ន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ( ចាស់ជរា​គ្មាន​ទីពឹង ) នៅ​ភូមិ​ព្រែក​រទាំង ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម