Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​ករណី​វិវាទ​ដីធ្លី រ៉ាំរ៉ៃ​មួយកន្លែង​ដោយ​ជោគជ័យ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹកនាំ​កិច្ចប្រជុំ​បញ្ចប់ទំនាស់​ករណី​វិវាទ​ដីធ្លី​រវាង​លោក សុខ អឿន ជាមួយ​លោក សុខ សាន្ត និង​លោក សម វង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ម្សិល​ម៉ិញ នៅ​ទីស្តីការក្រសួង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​នោះ​លោកជំទាវ​បាន​មានប្រសាសន៍ថា ករណី​វិវាទ​នេះ​ត្រូវបាន​អូសបន្លាយ​អស់​រយៈ​យូរ​មកហើយ ដោយសារតែ​ករណីនេះ​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ ។ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ គូភាគី​ទាំងសង្ខាង​បានបញ្ចប់​ទំនាស់ បាន​សម្តែង​នូវ​សេចក្តីត្រេកអរ​ជាខ្លាំង និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចាត់​តាំង​គណៈប្រតិភូ​ចុះ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​ករណី​វិវាទ​ខាងលើ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ឈរលើ​គោលការណ៍​តម្លាភាព និង​យុត្តិធម៌ ដែល​អាច ឱ្យ​គូភាគី​វិវាទ​ទាំងពីរ​ទទួលយក​យ៉ាង​សម​ស្រប​ទៅតាម​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គូភាគី​នៃ​វិវាទ​បាន​ឯកភាពគ្នា ដូចខាងក្រោម

ទី​១.​ភាគី​​លោក សុខ អឿន​ បាន​ឯកភាព​ធ្វើ​សម្បទាន​ដី​ទំហំ​២​ម៉ែត្រ បន្ថែម​លើ​ទំហំ​ដី​ដែល​បាន​កាត់​ទុក​រួច​ពី​លើក​មុន​ទំហំ​៥​ម៉ែត្រ សរុប​រួមមាន​ទំហំ​៧​ម៉ែត្រ សម្រាប់ធ្វើ​ផ្លូវ​លេខ​១៩៧៨ ។

​ទី​២.​ភាគី​លោក សុខ សាន្ត និង​ភាគី​លោក សម វង បាន​ឯកភាព​ធ្វើ​សម្បទាន​ដី​ទំហំ​១​ម៉ែត្រ សម្រាប់​ធ្វើ​ផ្លូវ​លេខ​១៩៧៨ ដែលមាន​ទទឹង​ទំហំ ៨​ម៉ែត្រ ។

ទី​៣.​ដើមបណ្តឹង​ក៏បាន​ឯកភាព​ក្នុង​ការដក​បណ្តឹង​នៅ​គ្រប់​ស្ថាប័ន​ទាំងអស់ ដែល​ខ្លួន​បានដាក់​ពាក្យបណ្តឹង​កន្ល​ង​មក​ស្របតាម​នីតិវិធី​នៃ​ច្បាប់ ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម