Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តសៀមរាបចុះរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស

បានផុស

នៅ

សមត្ថកិច្ច​ចម្រុះ នៃ​ខេត្តសៀមរាប​បានដាក់​គោលដៅ រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួត​ពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដើម្បី​ជៀសវាង​ការបង្ក​ឱ្យមាន​គ្រោះថ្នាក់ និង​កក​ស្ទះ​ចរាចរណ៍​ពេលធ្វើ​ដំណើរ​លើផ្លូវ​សាធារណៈ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទី​រសាធារណការ​និង​ដឹកជញ្ជូនខេត្តសៀមរាប ដោយមាន​ការសហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​គ្រប់​ផ្នែក​ពាក់ព័ន្ធ បានដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅក្នុង​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ដោយ​ទទួលបាន​លទ្ធផលដូចខាងក្រោម ៖ បាន​ត្រួតពិនិត្យ​យានយន្ត​សរុបចំនួន១៤៨ គ្រឿង យានយន្ត​ត្រឹមត្រូវចំនួន១៣៧គ្រឿង យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន១១គ្រឿង ។​

ដោះ​ភ្លើង​បំពាក់​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេសចំនួន០៥គ្រឿង បកស្កុត​ខ្មៅ​បិត​កញ្ចក់​រថយន្ត​ចំនួន ០៣គ្រឿង ដោះ​រាន​ក្រោយ​រថយន្តចំនួន០១គ្រឿង ពិន័យ​អ្នក​បើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិ​ភាព​ចំនួន០១​នាក់ ។ ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​សរុបចំនួន៣៥​នាក់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ចំនួន​០៥​នាក់ (​អ្នក​បើកបរ​រថយន្តចំនួន០១នាក់ និង​អ្នក​រួម​ដំណើរ​ចំនួន០៤​នាក់​)​។​

នាពេល​នោះដែរ សមត្ថកិច្ច​ចម្រុះ បាន​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ខិត​បណ្ណ​អប់រំ​ផ្សព្វ​ផ្សាយ ជូន​ដល់​អ្នកបើកបរ ដើម្បី​បាន​សិក្សា​ស្វែងយល់​កាន់តែច្បាស់ ជៀសវាង​ការបង្ក​គ្រោះថ្នាក់ ការកកស្ទះ​ចរាចរណ៍ និង​កត្តា​ហានិភ័យ​ផ្សេងៗ​ទៀត​ពេលធ្វើ​ដំណើរ​លើ​ដងផ្លូវ​សាធារណៈ ៕

អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម