Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ខណៈឆែក​ខ្លួន​មានសុទ្ធរបស់គ្រោះ​ថ្នាក់ រួម​ជា​មួយ​ថ្នាំ​ញៀន

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​មិន​ដឹង​ថា ​មាន​គោលបំណង​អី មាន​ថ្មាំ​ញៀន កាំភ្លើង​ច្នៃ ផ្គាក់​សុទ្ធតែ​គ្រឿង​សម្លាប់​មនុស្ស ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋានឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធហត្ថ​ស្រុក​អូរជ្រៅ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អឿន កវី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ដកហូត​វត្ថុតាង​រួមមាន ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ ទឹកកក​ចំនួន​៥​កូន​ថង់​កិប ទម្ងន់​១១,០៤​ក្រាម កាំភ្លើង​ខ្យល់​កែច្នៃ​ចំនួន​១​ដើម កាំភ្លើង CKC គ្មាន​ស្នាប់​ដែក​សុទ្ធ​ចំនួន​១​ដើម និង​សម្ភារៈ​មួយចំនួនទៀត នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពន្លិច ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​ ព្រហ្ម ថេ​ង បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ត្រូវ​បាន​បញ្ជូន​មក​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខេត្ត ​ដើម្បី​សាកសួរ​ចម្លើយ និង​ធ្វើ​តេស្ត​ទឹកនោម ​ដើម្បី​រក​សារធាតុ​ញៀន​បន្ថែម​ទៀត​។ ​ជនសង្ស័យ​ឈ្មោះ អឿន កវី ក្រោយពី​កម្លាំង​ជំនាញ​គ្រឿងញៀន​សាកសួរ​ចម្លើយ​រួចមក បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ទិញ​ថ្នាំ​ញៀន​ខាងលើ​ទុក​យកទៅលក់ និង​ទុក​សម្រាប់​ជក់​ផង​ចំណែក​កាំភ្លើង​ទាំង​២​ដើម​ ដែល​សមត្ថកិច្ច​ដកហូត​បាន​នៅ​ក្នុង​រោង​ចិញ្ចឹម​គោ​មិន​មែន​ជា​របស់​ខ្លួន​ទេ គឺជា​របស់​ប្អូន​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ដោយ​ផ្អែកលើ​វត្ថុតាង និង​ការធ្វើ​តេ​ស្ត​ទឹកនោម ព្រមទាំង​ចម្លើយ​សារ​ភាព​ផង​នោះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ក្នុង​ករណី​លក់​ថ្នាំញៀន​។​ ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដាក់ទោស​ទៅតាម​ច្បាប់​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ ផ្សារច្បារអំពៅ បំពាក់ម៉ាស៊ីនស្ទង់កម្តៅ គ្រប់ច្រកល្ហកចេញចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម