មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Published

on

​ស្ត្រី​ម្នាក់​ឈ្មោះ ញ​.​វ​.​ត អាយុ​៤០​ឆ្នាំ មកពី​ក្រុង​កំពង់សោម មកលេង​ផ្ទះ​នៅ​ភូមិ​ដំណាក់​ថ្ងាន់ ឃុំ​ព្រៃ​រំដេង ស្រុក​គីរីវង់ ខេត្តតាកែវ រយៈពេល​២​ថ្ងៃ ក្រោយពី​ត្រឡប់​វិញ ធ្វើតេស្ត​ចេញ​លទ្ធផល មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នេះ​បើតាម​លិខិត​របស់​មេឃុំ​ព្រៃ​រំដេង ដែល​ផ្ញើជូន​អភិបាល នៃ​គណៈ​អភិបាលស្រុក​គិរីវង់ កាលពី​ម​ម្សិលមិញ (​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េង សារុន មេឃុំ​ព្រៃ​រំដេង​បាន​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ​នោះ​មាន​ចំនួន​០៤​នាក់ ត្រូវជា​ឪពុក​, បងប្អូន​បង្កើត​, ប្អូនថ្លៃ និង​ជា​ក្មួយ ហើយ​អ្នក​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រួចហើយ​។

ចំណែក​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​មាន​ចំនួន​១៩​នាក់ តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន ហើយ​ក្នុងនោះ​សាលាបឋមសិក្សា ម៉ុង រិទ្ធី អង្គ​រុន ក៏បាន​សម្រេច​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន​ផងដែរ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា នេះ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​២១​នាក់​ទៀត ជា​ករណី​សហគមន៍ ហើយ​ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​ចំនួន​១១ នាក់ នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​១០ នាក់ ហើយ​គិត​ត្រឹម​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ចំនួន​៩៥៣ នាក់​, ជាសះស្បើយ​ចំនួន​៤៩១ នាក់ និង​កំពុង​ព្យាបាល​ចំនួន​៤៦១ នាក់​៕

កោះ​កែវ


India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ36 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ2 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

ព័ត៌មានអន្ដរជាតិ2 hours ago

អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services