Connect with us

ព័ត៌មានជាតិ

ក្តៅៗ​!​ ម្ចាស់​គ្លីនិក​មួយ​នៅ​អ្នក​លឿង​ ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

លោក​ចាន់ថា អភិបាលរង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា​ម្ចាស់​គ្លីនិក​ អ៊ឹម​សុ​ទ្ធី ​ដែលមាន​ទីតាំងនៅ​អ្នក​លឿង​និង​ជា​មន្ត្រី​ពេទ្យ​ នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​ផង​ ត្រូវបាន​គេ​រកឃើញ​មាន​ឆ្លង​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​បាន​បន្តថា​ម្ចាស់​គ្លីនិក​នោះ ​មិនបាន​ដឹងខ្លួន​ថា​តើ​គាត់​បាន​ឆ្លង​មេរោគ​នេះ​មកពី​អ្នកណា​មក​នោះទេ​។​
​ ​លោក​បាន​បន្តទៀតថា ​ជា​វិធានការ​ដំបូង​អាជ្ញាធរខេត្ត​បាន​សម្រេច​បិទ​គ្លីនិក​នោះ​ហើយ​ បាន​យក​សំណាក​ក្រុមគ្រួសារ បុគ្គលិក​និង​អ្នកជំងឺ​សម្រាក​ នៅក្នុង​គ្លីនិក​នោះ​ប្រមាណ​២០​នាក់​ទៅធ្វើ​តេស្ត​។ ​ចំណែក​មន្ទីរ​បង្អែក​អ្នក​លឿង ​ក៏បាន​បិទ​ជា​បណ្តោះអាសន្ន​ដែរ​ ដើម្បី​ធ្វើការ​ស្រាវ​ជ្រាប​ន្ត​ដោយសារ​គាត់​ជា​គ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យបង្អែក​នោះដែរ​។​
​ ​យ៉ាងណាក៏ដោយ លោក​អភិបាលរង​ខេត្ត​ បាន​អំពាវនាវ​ដល់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​ម្ចាស់​គ្លីនិក​ឬ​គ្រូពេទ្យ​នេះ​ មក​ធ្វើតេស្តរ​កកូ​វីដ​១៩​ព្រោះថា​គាត់​បាន​ទាក់ទង​ជាមួយ​អ្នកណាខ្លះ​នោះទេ​។​

ចំណែក​លោក​វេជ្ជបណ្ឌិត លី​សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​នាយដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា​ ករណី​គ្រូពេទ្យ​ឆ្លង​កូ​វីដ​១៩​ នៅ​អ្នក​លឿង​នេះ​ អាច​ឆ្លង​ពី​ជនជាតិ​វៀតណាម​ ដែល​កន្លងមក​មាន​ជនជាតិ​វៀតណាម​៩​នាក់​ បាន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ ត្រូវបាន​គេ​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​។​ លោក​បាន​អំពាវនាវ​បន្ថែម​ ដល់អ្នក​ដែល​បាន​ទៅ​គ្លីនិក​ឬ​ជួប​គ្រូពេទ្យ​ចាប់ពី​ថ្ងៃទី​២៥​កុម្ភៈ​រហូតដល់​ថ្ងៃនេះ ​សូម​ទៅធ្វើ​សំណាក​នៅតាម​ទីតាំង​ដែល​កំណត់ដោយ​អាជ្ញាធរ​។​

ទន្ទឹមនឹងនេះ ​ក្នុងនាម​ជា​អ្នកបច្ចេកទេស​លោក​ បាន​ផ្តល់យោបល់​ឲ្យ​អាជ្ញាធរ​បិទ​ជា​បណ្តោះអាសន្ន​នូវ​កន្លែង​កម្សន្តនានា​ទាំងអស់​ផងដែរ ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​ ​លោកអភិបាលរង​ខេត្តព្រៃវែង​ បាន​គាំទ្រ​ហើយ​បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំ​ងអស់​ ធ្វើការ​គ្រប់គ្រង​ទីតាំង​មួយចំនួន​និង​រក្សា​ការពារ​ការចេញចូល​គ្រប់​ប្រភេទ​សំដៅ​គ្រប់គ្រង​សុ​វត្តិភាព​ ក្នុងនោះ​មាន​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​និង​គ្លីនិក​របស់​អ៊ឹម​សុ​ទ្ធី​ ដែលមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​៕​

អត្ថបទ​៖ សំអឿន​

សូមចុចអាន៖ អាជ្ញាធរខេត្ត​ព្រៃវែង​ បិទ​គ្លីនិក​មួយ​នៅ​អ្នក​លឿង​ បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម