Connect with us

ព័ត៌មានជាតិ

អ្នក​ពាក់ព័ន្ធ​នឹង​ពិធីមង្គលការ​នៅ​ខេត្ត​កំពង់ចាម​ជាង​២០០​នាក់ ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​១៩​ជា​លើក​ទី​២

បានផុស

នៅ

​លោក​វេជ្ជបណ្ឌិត គឹម​ សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​អ្នកពាក់ព័ន្ធ​នឹង​ពិធី​មង្គលការ​នៅ​ភូមិ​កោះ​តូច​ ឃុំ​ពាមជីកង​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ចំនួន​២២៣​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​១៩​ជា​លើក​ទី​២​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​បាន​បន្តថា​ ទោះបីជា​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ក៏ដោយ​ក៏​ពួកគេ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ គឺ​ពាក់​ម៉ាស​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​និង​លាងដៃ​ជាមួយ​សាប៊ូ ជែ​ល​និង​អាល់កុល​ ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។ ​លោក​បាន​រំលឹក​ថា ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​រក​ឃើញ​បុរស​ម្នាក់​ ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស​កាលពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០២១ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ នៅ​ថ្ងៃទី​២៧​ខែ​កុម្ភៈ​ មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ចុះ​ស្រាវជ្រាវ​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ចំនួន​២២៣​សំណាក​ក្នុងនោះ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ចំនួន​២១​នាក់​ ត្រូវ​បាន​ប​ញ្ជួ​ន​ទៅធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​សណ្ឋាគារ​មេគង្គ​និង​២០២​នាក់​ទៀត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ក្តៅៗ​!​ ម្ចាស់​គ្លីនិក​មួយ​នៅ​អ្នក​លឿង​ ឆ្លង​ជំងឺ​កូ​វីដ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម