Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់​ស្ថានភាពសុខភាព ក្រោយ​វ៉ាក់សាំងការ​ពារកូវីដ១៩ រួច

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាាចក្រកម្ពុជាតាមរយៈបណ្តាញសង្គម​បានបញ្ជាក់​ស្ថានភាពសុខភាពរបស់​សម្តេច បន្ទាប់​ពីបានចាក់វ៉ាក់សាំងកូរីដ​១៩​ កាល​ពីថ្ងៃទី ៤ ខែ​​មីនា ឆ្នាំ២០២១​។

សម្តេចបានសរសេរ​ថា ” ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់​ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។សូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន Astra Zeneca នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១នេះ។

ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការ​ចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ ១៩ លើកដំបូងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន។

ប្រមុខ​រដ្ឋាភិបាល ក៏បានជ្រើសរើស​ថ្ងៃ ៤ មីនា ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​លើ​ពលរដ្ឋគ្រប់​វ័យ​។ រដ្ឋាភិបាលផ្តល់​អាទិភាព​ខេត្តចំនួន ៣ខេត្ត ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដើម្បី​ទទួល​បាន​វ៉ាក់សាំង AstraZeneca ដែល​កម្ពុជា​ទើប​ទទួល​បាន​ពី​គម្រោង​កូវ៉ាក​របស់​អង្គការ​សុខភាព​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម