Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ យកសាំងចាក់ស្រោច​ដុតខ្លួនឯង

បានផុស

នៅ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានយកសាំងមកចាក់ស្រោចលើខ្លួនហើយយកដែកកេះមកកេះដុតខ្លួនបណ្តាលឲ្យ យ៉ាងឆេះសន្ធោរសន្ធៅផ្អើលពេញកន្លែងកើតហេតុ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើង ម៉ោង៧និង២០នាទី ថ្ងៃទី៨ខែមីនាឆ្នាំ២០២១ ស្ថិតនៅចំនុចរង្វង់មូលវាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅកន្លែងកើតហេតុគេឃើញជនរងគ្រោះត្រូវភ្លើងឆេះរលាកនិងរលួយរោលពេញទាំងខ្លួនប្រាណ មើលមុខលែងយល់។សមត្ថកិច្ចបានឲ្យដឹងថា  ភ្លាមៗនេះជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណមានអាយុប្រមាណជា៤០។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរងរបួសធ្ងន់ត្រូវបានកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៌បាញ់ពន្លត់ភ្លើង និងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ វាលរេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម