Connect with us

ព័ត៌មានជាតិ

Samsung Galaxy A32 5G និង Galaxy A32 !!! ស្មា​ត​ហ្វូ​ន​មក​ថ្មី តម្លៃ​ហុងស៊ុយ ជាមួយ​សេវា 5G ដាក់លក់​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ហើយ​…!

បានផុស

នៅ

ថ្ងៃទី ៨ ខែ​មិនា ឆ្នាំ​២០២១៖​ពេលនេះ​…​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន Samsung កាន់តែ​ត្រូវប៉ាន់​ហើយ​គឺ​អែម​ម៉​ង​…! ដូច​ដឹង​ស្រាប់​ហើយ​ថា​ក្នុងពេល​បច្ចុប្បន្ននេះ​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់ 5G គឺមាន​តម្លៃ​មិន​ធូរ​ឡើយ​បើ​ធៀប​នឹង​ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​កម្ពុជា​យើង​…​ខ្លះ 400$ ជាង​…​ខ្លះ 500$ ជាង​…​បើ​និយាយ​ពី​ស៊េរី Flagship វិញ​គឺមាន​ខ្លះ​តម្លៃ​ច្រើនជាង​នេះ 2 ទៅ 3 ដង ឯណោះ​!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ឥឡូវនេះ​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​អតិថិជន​ក្នុងប្រទេស​កម្ពុជា​យើង​ទាំងអស់​មានការ​ភ្ញាក់ផ្អើល រីករាយ និង​រំភើប​កាន់តែខ្លាំង ដោយ​ធ្វើការ​ដាក់លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី A Samsung Galaxy A32 ក្នុងតម្លៃ $ 299 និង Galaxy A32 សេវា 5G ក្នុងតម្លៃ​ត្រឹមតែ $ 309​ប៉ុណ្ណោះ​…! ហើយ​អ្វីដែល​ពិសេស​លើស​ហ្នឹង​ទៀត​នោះ​គឺ​បំពាក់​នូវ​មុខងារ​ក៏​ដូច​បច្ចេកវិទ្យា​ទំនើប​ម៉ា​កប់​…​ម៉ា​អែម ម៉ា​ពេញចិត្ត​ថែម​ទៀតផង​…!

Samsung Galaxy A32 និង Galaxy A32 សេវា 5G ដែល​ដាក់លក់​ផ្លូវការ​ពេលនេះ​គឺមាន​តម្លៃ​សមរម្យ​ជាងគេ​ក្នុង​ទីផ្សារ​នៃ​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​សេវា 5G ទាំងអស់​ក្នុងប្រទេស​កម្ពុជា​! និយាយ​ឱ្យ​ស្រួល​យល់​ទៅ​គឺមាន​លក្ខណៈ និង​គុណ​ភាពល្អ​ជាងគេ​ច្រើនណាស់ ដូចជា​៖ អេក្រង់ Super AMOLED, ថាមពល​ថ្ម​ធំ 5,000 mAh, និង​កាមេរ៉ា​ថត​ច្បាស់​ម៉ា​ពេញចិត្ត​ផងដែរ​…!!

​ខាងក្រោម​នេះ​គឺជា Specs , មុខងារ​ពិសេស​, និង​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​៖

* Samsung Galaxy A32 5G

– អេក្រង់​៖ 6.5”, HD+ TFT, Infinity-V Display

– កាមេរ៉ា​មុខ​៖ 13 MP

– កាមេរ៉ា​ក្រោយ​៖ 48 MP + 8 MP + 5 MP + 2 MP

– អង្គ​ចងចាំ / ផ្ទុក​៖ 8GB / 128GB (​ថែម​ក្រៅ​បាន​រហូតដល់ 1TB)

– ល្បឿន​ដំណើរការ​៖ MTK D720

– ប្រព័ន្ធ​ដំណើរការ​៖ 5G

– មុខងារ​ផ្សេងៗ​៖ ស្កេ​ន​ខ្ចៅដៃ​ចំហៀង​ទូរស័ព្ទ​ដោះ​សោរ​

-​ថាមពល​ថ្ម 5,000 mAh ជាមួយ​មុខងារ​សាក​ថ្ម​លឿន​កម្លាំង​ដល់​ទៅ 15W…!!

– ពណ៌ 4 ជម្រើស​៖ ស ខៀវ ខ្មៅ ស្វាយ​

– តម្លៃ​៖ $ 309

* Samsung Galaxy A32

– អេក្រង់​៖ 6.4”, FHD+ Super AMOLED 90Hz, Infinity-U Display

– កាមេរ៉ា​មុខ​៖ 20 MP

– កាមេរ៉ា​ក្រោយ​៖ 64 MP + 8 MP + 5 MP + 5 MP

– អង្គ​ចងចាំ / ផ្ទុក​៖ 8GB / 128GB (​ថែម​ក្រៅ​បាន​រហូតដល់ 1TB)

– ល្បឿន​ដំណើរការ​៖ Helio G80

– មុខងារ​ផ្សេងៗ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​អេក្រង់​ដោះ​សោ​

-​ថាមពល​ថ្ម​៖ 5,000mAh ជាមួយ​មុខងារ​សាក​ថ្ម​លឿន​កម្លាំង​ដល់​ទៅ 15W…!!

– ពណ៌ 4 ជម្រើស​៖ ស ខៀវ ខ្មៅ ស្វាយ​

– តម្លៃ​៖ $ 299

​គិត​ទៅ​ចង់បាន​អេក្រង់​ធំ​ភ្លឺ​ច្បាស់ កាមេរ៉ា​ថត​ស្អាត ថ្ម​ធំ​កាន់​បានយូរ សេវា​ដើរ​លឿន ម៉ាស៊ីន​ខ្លាំង និង​មានតម្លៃ​សមរម្យ គឺថា Samsung អាចធ្វើ​បាន និង​ផ្តល់ជូន​ម៉ា​ពេញចិត្ត​ម៉​ង​…! សាម​សុង ជាទី​ទុកចិត្ត​បំផុត​…!

​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅធ្វើ​តេស្ត​ដោយផ្ទាល់ ឬ​ធ្វើការ​សាកសួរ​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ធ្វើការ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800-203232​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម