Connect with us

ព័ត៌មានជាតិ

ត្រឹមតែ​១២​ថ្ងៃ​មាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន​ជិត​១០​ម៉ឺន​កន្លែងហើយ​បាន​បង្កើត​QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid”

បានផុស

នៅ

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​១២​ថ្ងៃមាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជនីយដ្ឋា​ន​សណ្ឋាគារ និង​រោងចក្រ​ចំនួន​៩៩ ២២៤ កន្លែង​បាន​ចុះឈ្មោះ​បង្កើត QRCode​ទប់ស្កាត់​កូ​វីដ StopCovid”​និង​មាន​បុគ្គល​ស្កេ​ន​ចូល​តាម​ទីតាំង​និង​មាន​បុគ្គល​ស្តេ​ន​តាម​ទីតាំង​ផ្សេងៗ​ជិត ៥​លាន​ដង​។​

ក្រសួង​បាន​បន្តថា តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​នេះអ្នក​ស្តេ​ន​អាច​ទទួលបាន​ដំណឹង​ភ្លាមៗប្រសិន​បើ​មាន​ករណី​ពាក់ ព័ន្ធ នឹង​ជំងឺ​កូ​វីដ​-១៩ហើយ​ម្ចាស់​ទីតាំង អាច​ដឹង​ពី​ស្ថានភាព​បុគ្គល​ម្នាក់ៗ​ដែល​ទៅដល់​ទីតាំង​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​គោលបំណង​បន្ត​ការពារ​សុខភាព​សាធារណៈនិង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង មិនត្រូវ​ចាក​ចេញពីផ្ទះឬ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​កំហិត ក្នុងអំឡុងពេល​១៤​ថ្ងៃ ខណៈ​តាម​រយៈ​ទិន្នន័យ​ប្រព័ន្ធQR Code បាន​បង្ហាញថាក្នុងចំណោម​បុគ្គល​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួន​ឯង​នៅផ្ទះ មាន​បុគ្គល​ខ្លះបាន​ចាក​ចេញពីផ្ទះ​ដោយ​ចូល​ទីតាំង ជាច្រើន​កន្លែងដែលជា​ការ​ល្មើ​សនឹង​វិធាន​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

ក្រសួង​បាន​បន្ត​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ដែល​មិនទាន់បាន​ប្រើប្រាស់​QR Codeនេះ រួសរាន់​បង្កើត QR Code សម្រាប់​ទីតាំង​របស់ខ្លួន​តាមរ​យៈ​គេហទំព័រ​stopcovid.gov.kh ហើយ​ម្ចាស់​ទីតាំង​ត្រូវ​តម្រូវឱ្យ​បុគ្គល​ចូល​ទីតាំង​របស់ខ្លួន ស្តេ​នQR Code ដើម្បី​បានដឹង​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ជី​ងឺ​កូ​វីដ​-១៩​របស់​បុគ្គល​ទាំងនោះតាមរយៈ​ការបង្ហាញ​ពណ៌​លើ​អេក្រង់​ទូរ​សព្ទ​ក្រោយពេល​ស្កេ​ន ដូចជា​៖

ពណ៌​បៃតងបញ្ជាក់​ពី​ស្ថានភាព​ធម្មតា​ដែល​អាច​អនុញ្ញាតឱ្យ​បុគ្គល​នោះ​ចូល​ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល​។​

ពណ៌​លឿង បញ្ជាក់​ពី​បុគ្គល​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩​ដោយផ្ទាល់ឬ​ដោយ​ប្រយោល​ក្នុង អំឡុងពេល​១៤​ថ្ងៃ​ចុងក្រោយនិង​មិនទាន់​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែល​អាច​សម្រេច​មិនឱ្យ​បុគ្គល​នោះ​ចូល​។​

ពណ៌​ក្រហម​បញ្ជាក់​ពី​ស្ថានភាព​ហានិភ័យ​ខ្ពស់​ថា បុគ្គល​នោះ​មាន​ជំងឺ​កូ​វីដ​-១៩ដែល​មិនត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គល​នោះ​ចូល​ទីតាំង​របស់ខ្លួន​ទេ​។​

​ចំពោះ​ការប្រើប្រាស់​វិញ​ជំហាន​ទី​១៖ ចូលទៅ​កាន់​គេហទំព័រstopcovid.gov.kh​ជំហាន​ទី​២ ៖ ចុច​លើ​ពាក្យ​ថា “​ស្នើសុំ QRCode”​ជំហាន​ទី​៣ ៖ បំពេញ​ឈ្មោះ លេខ​ទូរ​សព្ទ​ទំនាក់ទំនង អ៊ី​ម៉ែ​លនិង​អាសយ​ដ្ឋាន​អង្គភាព​រួច​ចុច​ពាក្យ​ថា “​ស្នើសុំ​QR Code” បន្ទាប់មក​ចុច​ពាក្យ​ថា​“Download”​ដើម្បី​ទទួលបាន QR Code មួយ​សន្លឹកនិង​ជំហាន​ទី​៤ ៖ ព្រី​ន QR Code ដែល​បាន​បង្កើត រួច​យកទៅដាក់​នៅ​ច្រកចេញ​-ចូល​ទីតាំង​របស់​អង្គភាព​សាមី​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ការ​ស្កេ​ន​។​

​ចំណែក​សាធារណជន​ទាំងអស់​សហការ​ចូលរួម​ស្កេ​ន QR Codeនេះ​នៅតាម​ទីតាំង​ដែលមាន​ដាក់ QR Code “​ទប់ស្កាត់​កូ​វីដ StopCovid”​ដោយ​អនុវត្តតាម​ជំហាន​ទាំង​៤ ដូចខាងក្រោម​៖

ជំហាន​ទី​១ ៖ រកមើល​កន្លែង​ដែលមាន​ដាក់​បង្ហាញ​រូប QR Codeនៅតាម​ច្រកចូល​។​ជំហាន​ទី​២ ៖ ស្កេន QR Code ដោយ​ប្រើ​កាមេរ៉ា​ទូរ​សព្ទ​ដៃ​។​ក្នុងករណី​មិនអាច​ស្កេ​ន QR Code តាមរយៈ​កាមេរ៉ា​សូម​ចូលទៅ​កាន់​គេហទំព័រ​stopcovid.gov.kh ដោយផ្ទាល់ រួច​ចុច​លើ​ពាក្យ​“​ចាប់ផ្តើម​ស្កេ​ន​” – ជំហាន​ទី​៣​។​

ចំពោះ​ការចុះឈ្មោះ​លើកដំបូង សូម​លោកអ្នក​វាយ​លេខ​ទូរ​សព្ទរួច​ចុច​លើ​ពាក្យ​“​បន្ត​”- ជំហាន​ទី​៤ ៖ វាយ​លេខ​កូដ ៦​ខ្ទង់​ដែល​បាន​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ទូរ​សព្ទ​ដៃ​ជាការ​ស្រេច​។​ចំពោះ​ការ​ស្កេ​ន​លើក​ក្រោយៗគ្រាន់តែ​អនុវត្តតាម​ជំហាន​ទី​២​ខាងលើ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម