Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យច្រានចោល ព័ត៌​មានថា លោក សែម សុគន្ធា មានវិជ្ជមានកូវីដ១៩

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក​សាន សុខ​សីហា បានប្រាប់កម្ពុជាថ្មីមនុនេះបន្តិចថា រហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ផ្លូវការណាមួយពីក្រសួងសុខាភិបាល ជុំវិញការផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ មាន​វិជ្ជមានកូវីដ-១៩។

លោក​ សាន សុខសីហា បញ្ជាក់ថា “សំខាន់យើងយោងតាមឯកសាររបាយការណ៍ប្រចាំថ្ងៃ របស់ក្រសួង បើចេញមកយ៉ាងម៉េច យើងថាយ៉ាងនោះ មិនមែនថា ឲ្យតែមនុស្សហ្នឹងឈឺសុទ្ធតែកូវីដនោះទេ។ មើលតែរបាយការណ៍ក្រសួងទៅដឹងហើយ បើអត់មានទេ យើងមិនអាចយោងលើសារនេះ សារនោះ ជាផ្លូវការនោះទេ”។

លោក​សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាលោកអះអាងថា លោកមិនបានសួរបញ្ជាក់ឲ្យច្បាស់ពីស្ថានភាពជំងឺរបស់គាត់នោះទេ  ថាជាជំងឺអ្វី គ្រាន់តែដឹងថា គាត់ឈឺធម្មតា។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែម សុគន្ធា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ

កាលកាលពីថ្មីៗនេះ មានសារសម្លេងមួយ ត្រូវបានគេផ្សព្វផ្សាយពីម្នាក់ទៅម្នាក់ថា លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ មាន​វិជ្ជមានកូវីដ-១៩ និងងបានផ្សព្វផ្សាយរូបភាពរបស់លោកឧត្តម​សេនីយ៍​ត្រី សែម សុគន្ធា អង្គុយ​ព្យួរ​ស៊ី​រ៉ូម​លើ​គ្រែពេទ្យ​ថែម​ទៀតផង​៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម