Connect with us

ព័ត៌មានជាតិ

ទិវា​អន្តរជាតិ​៨​មីនា លើក​ទី១១០ ក្រោម​ប្រធានបទ « ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វីដ​-១៩» ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ Zoom

បានផុស

នៅ

ក្រុមការងារ​ស្ត្រី​ប្រចាំ​ស្ថានទូត បានរៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ទិវា​អន្តរជាតិ​៨​មីនា លើក​ទី១១០ ក្រោម​ប្រធានបទ « ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វីដ​-១៩» ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីការទូត និង​ភរិយាព្រមទាំង​បុគ្គលិក និង​សហគមន៍​ខ្មែរដែលជា​និស្សិត ស្ត្រី​រៀបការ និង​ពលករ​-​ពលការ​នី ប្រមាណ​ជា ១០០​នាក់ តាម​ប្រព័ន្ធ​វីដេអូ Zoom ពី​ស្ថានទូត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​បាន​ស្តាប់​សារ ថ្វាយព្រះពរ​ពី​សំណាក់​សម្តេច​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ របាយ​ការណ៍​លទ្ធផល​ការងារ​របស់​ក្រុមការងារ​ស្ត្រី អង្គ​មិ​ទ្ទិញ​បាន​មាន​ចំណាប់អារម្មណ៍ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​ក្រសួងការបរទេស ព្រមទាំង​ក្រសួង​កិច្ចការនារី ដែល​បាន​យកចិត្តទុកដាក់ ការពារ និង​លើកកម្ពស់​សុខុមាលភាព និង​តម្លៃ​ស្ត្រី​ទាំង​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​អរគុណ​ស្ថានទូត និង​ក្រុមការងារ​ស្ត្រី ដែល​តែងតែបាន​នឹង​កំពុង​ជួយ​ប្រឹក្សា​យោបល់ សម្របសម្រួល និង​ដោះស្រាយ​បញ្ហា ព្រមទាំង​បាន​ខិតខំ​រក​ជំនួយ​មនុស្សធម៌​ពី​សប្បុរសជន​កូរ៉េ ជួយ​ដល់​ស្ត្រី​ដែល​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩​។​

ជាមួយគ្នា​នោះ អង្គ​មិ​ទ្ទិញ​បាន​ប្តេជ្ញា បន្ត​ការពារ លើកកម្ពស់​- ពង្រឹង​សិទ្ធិអំណាច និង​ការចូលរួម​របស់​ស្ត្រី និង​ក្មេងស្រី ឆ្លើយតប​នឹង​គោលដៅ មិន​ទុកអោយ​នរណាម្នាក់​នៅឯ​កា​ឡើយ​។​

ដើម្បី​ជា​ចំណងដៃ​អបអរសាទរ​ទិវា​នារី​នេះ ក្រុមការងារ​ស្ថានទូត​:

– ប្រកាស​នឹង​បើក​គម្រោង​អប់រំ​ភាសា​-​វប្បធម៌ និង​វិជ្ជា​មេផ្ទះ​ដល់​ស្ត្រី និង​កូន​ដែលមាន​កំណើត​ជា​ខ្មែរ នៅ​ទីក្រុង​សុង​ណាំ និង​ប៊ូសាន នា​ដើមខែ​មេសា ។​

– សម្របសម្រួល​បញ្ចុះតម្លៃ​ថ្លៃ​ពិនិត្យ និង​ព្យាបាល ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ទោះ​មាន​ធានារ៉ាប់រង និង​មិនមាន ទោះ​ខុសច្បាប់​ឬ​ត្រូវ​ច្បាប់ ប្រមាណ​៣០ ទៅ ៤០% នៅ​គ្រប់​សាខា​មន្ទីរពេទ្យ​( សេ​អ៊ូ​ល ផូ​ឆុន និង​ឆុន​អាន​) ដោយ​ពីមុន​ផ្តល់ជូន​តែ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប៉ុណ្ណោះ​៕

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម