Connect with us

ព័ត៌មានជាតិ

បុរសឆ្លងកូវីដនៅកំពង់ចាមផ្ញើរសារស្តាយក្រោយប្រាប់ពលរដ្ឋដទៃកុំចេញទៅណាបើមិនចាំបាច់

បានផុស

នៅ

បុរសឈ្មោះមី ស៊ីថាន អាយុ ២៧ ឆ្នាំ មាន​លំនៅនៅ​ភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​មានវិជ្ជមានកូវីដ ១៩ បានផ្ញើរសារស្តាយក្រោយមិនបានអនុវត្តតាម ការណែនាំរបស់អាជ្ញាធរ មើស្រាលស្ថានការណ៍ ដោយបានលួចធ្វើដំណើរ ពីខេត្តព្រះសីហនុ ទៅស្រុកកំ​ណើ​តនាំ​ឱ្យជាប់ពាក់ព័ន្ធជាមួយក្រុមគ្រួសារ និងបងប្អូន ព្រមទាំងអ្នកភូមិលំបាកគ្រប់គ្នា។

បុរសរូបនេះ បានប្រស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ក្នុងកំឡុងពេលធ្វើដំ​ណើរទៅស្រុក​កំណើត និងពេលទៅដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ បានបន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តឈ្នួលទៅខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូបប្រហែល ៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។

បុរសរូបនេះ បានប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ដែលក្នុងនោះរួមមាន នៅពេលទៅសុខទុក្ខក្មួយប្រុសនៅមន្ទីរពេទ្យ បានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺ។

ក្នុងនោះម្នាក់រស់នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ និងម្នាក់ទៀត រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់ នៅស្ទឹងមានជ័យ) តែតាំងពីបានជួបបុរសម្នាក់នេះមក គាត់មិនទាន់បានទៅធ្វើការវិញទេ ព្រោះសុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។

ពេលសម្រាកនៅស្ទឹងមានជ័យ បានជួបជាមួយបងស្រី និងអ្នកជួលបន្ទប់នៅជិតបន្ទប់ (មិនស្គាល់ឈ្មោះ), អ្នករត់ PassApp (មិនស្គាល់ឈ្មោះអ្នកបើកបរ), អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញ មកកំពង់ចាម។

មកដល់ផ្ទះ ជួបជាមួយក្រុមគ្រួសាររួមមាន៖ ឪពុក, ម្តាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី ២នាក់, ក្មួយប្រុស, អ្នកផ្ញើម៉ូតូ នៅផ្សារព្រៃទទឹង និងអ្នកលក់ត្រី និងម្ហូបនៅផ្សារព្រៃទទឹង។

បន្ទាប់ពីមានការទាក់ទង និងស្រាវជ្រាវដឹងពីប្រវត្តិនៃការធ្វើដំណើររបស់បុរសរូបនេះ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល។

ដោយឡែកក្រុមគ្រួសារ និងអ្នកភូមិដែលមានការពាក់ព័ន្ធក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរបានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍៕

ពិស្តារ៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម