Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ទៅ​តុលាការ​ផ្តន្ទា​ទោស​​

បានផុស

នៅ

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ​បញ្ជូន​ជនសង្ស័យ០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ទៅ​តុលាការ​ផ្តន្ទាទោស​ក្រោយពី​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​បាន​ឃាត់​ខ្លួន ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទដៃ នៅ​ចំណុច​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​វេលា​ម៉ោង​២៣:៣០​នាទី​យប់ ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១​រួចមក​។​

​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​០២​នាក់​ដែល​ឃាត់ខ្លួន​មាន​ឈ្មោះ ៖១.​ឈ្មោះ ថា ប៊ុន​ថង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​។​ ២.​ឈ្មោះ ប្រាក់ បូរ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទ្រា ផ្លូវលំ ក្រុមទី​០៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​ជំនាញ​អាវុធហត្ថ​បាន​ឲ្យ​ដឹង​បន្តថា នៅវេលា​ម៉ោង​២៣:៣០​នាទី​យប់ ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​បានចេញ​ល្បាត​ដើម្បី បង្ការ បង្ក្រាប បទល្មើស​នៅក្នុង​ភូមិ​សាស្ត្រ​របស់ខ្លួន លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បានឃើញ​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ជិះ​ម៉ូតូ​យ៉ាង​លឿន ដោយមាន​ការសង្ស័យ កម្លាំង​ល្បាត​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​យកមក​សួរនាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​។

ក្រោយពេល​សាកសួរ​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ឲ្យ​ដឹងថា ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​០១​គ្រឿង​បានសម្រេច នៅ​ម្ដុំ​គល់ស្ពាន​ស្ទឹងមានជ័យ ហើយក៏​មាន​គេ​ដេញតាម​ពីក្រោយ​ទើប​ពួកគេ​ជិះ​គេចខ្លួន​ដល់​ចំណុចកើតហេតុ​ក៏ត្រូវ​សម្ថ​កិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តែម្ដង​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​ខាងលើ ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរចម្លើយ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទា​ទោស​តាម​និតិ​វិធី​ច្បាប់​នៅថ្ងៃនេះ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម