Connect with us

ព័ត៌មានជាតិ

ស្លាប់​៣៣០​នាក់ និង​របួសធ្ងន់​៥៣៩​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​៦៧​ថ្ងៃ ដើមឆ្នាំ​២០២១

បានផុស

នៅ

​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ច័ន្ទ​ទី​០៨ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​០៨ លើក ក្នុងនោះ​ស្លាប់​ចំនួន​០៤ នាក់ របួស​ចំនួន​០៩ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៥ នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៨​។​

​ចំណែក​រយៈពេល​៦៧​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៦០០ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣៣០ នាក់ របួស​ចំនួន​៨៧៨ នាក់ របួសធ្ងន់​ចំនួន​៥៣៩ នាក់ ហើយ​រយៈពេល​៦៧ ថ្ងៃ​នេះដែរ មាន​យានយន្ត​ល្មើស​ចំនួន​៥៧០៣២ គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ​ម៉ូតូ​ចំនួន​៤១៨៧៩ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៥១៥៣ គ្រឿង ក្នុងនោះ​មាន​រថយន្ត​តូច​ចំនួន​១២៣០២ គ្រឿង និង​រថយន្ត​ធំ​ចំនួន​២៨៥១​គ្រឿង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ថ្ងៃទី​០៨ ខែមីនា នេះដែរ នគរបាល​ចរាចរ​ណ៏​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៤៦៩ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៣៤២ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១២៧ គ្រឿង​។

ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​៣៤២ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​២៨៦ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៤៣ គ្រឿង​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​០៧ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​០៦ នាក់​។​

​ចំណែក​រថយន្ត​ទាំង​១២៧ គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​១០៥ គ្រឿង និង​រថយន្ត​ធំ​ចំនួន​២២ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​២៩ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​០៩ នាក់​, ល្មើ​សញ្ញា​ចំនួន​១៣ គ្រឿង​, បត់​ជែង​ចំនួន​០១ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​៥៧ នាក់​, លើស​ចំណុះ​ចំនួន​០២ គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន​០១ នាក់​, អត់​ស្លាក​លេខ​ចំនួន​០៥ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​១០​នាក់​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម