Connect with us

ព័ត៌មានជាតិ

រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ម្ចាស់​គ្លីនិក​ឯកជន​ឆ្លង​កូ​វីដ​១៩​នៅ​អ្នក​លឿង​ជាង​១០០​នាក់​

បានផុស

នៅ

​រហូតមកដល់​រសៀល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១​នេះ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់នៃ​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ម្ចាស់​មន្ទីរសម្រាក​ព្យាបាល​និង​សម្ភព អ៊ឹម​

​សុ​ភី​និង​ជា​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​ស្ថិតនៅ​ភូមិ​៣ ឃុំ​ព្រែក​ខ្សោយ «​ខ​» ស្រុក​ពាម​រក៍​ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​បាន​ចំនួន​១១៤​នាក់​។​

លោក​ចាន់ថាអភិបាលរង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៨​មីនា​នេះ​ថា​អ្នក​ជាប់​ពាក់ព័ន្ធ​១១៤នាក់​នោះ​មាននៅ​មន្ទីរ​ស​ម្រា ក​ព្យាបាល​និង​សម្ភព អ៊ឹមសុ​ភី​ចំនួន​២១​នាក់​ហើយ​ក្រៅពីនេះ​អ្នក​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​និង​ក្រុមគ្រួសារ​គ្រូពេទ្យ​នោះ​ហើយ​យើង​បាន​យក​សំណាក់​និង​ដាក់​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់ហើយ​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​មាន​ករណី​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព អ៊ឹម សុ​ភី​និង​ជា​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​ភ្លាម​រដ្ឋបាល​ខេត្តព្រៃវែងបាន​ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​ចុះ​ស្រាវជ្រាវ​ទៅលើ​មុខសញ្ញា​ចំនួន​៤​ដែល​ពាក់ព័ន្ធរួមមាន​១-​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ស្រុក​ពាម​រក៍​២-អ្នក​ដែល​បានមក​សម្រាក និង ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព អ៊ឹមសុ​ភី​៣-​ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅ​ជាមួយ​ឈ្មោះ អ៊ឹម សុ​ភី​និង​៤-អ្នក​ដែលមាន​ការពាក់ព័ន្ធ ផ្សេងៗ​ទៀត​។​

យ៉ាងណាក៏ដោយ​លោក​ចាន់ថាបាន​ឲ្យ​ដឹងថា​ម្ចាស់​គ្លីនិក​នោះ​មិនបាន​ដឹងខ្លួន​ថា​ខ្លួន​គាត់​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩នេះ​មកពី​អ្នកណា​មក​នោះទេ​។​

ចំណែក​លោក​វេជ្ជបណ្ឌិត លី​សុវណ្ណ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​នាយដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខា​ភិ​បាល​បាន​មានប្រសាសន៍ថា​ករណី​គ្រូពេទ្យ​ឆ្លង​កូ​វីដ​១៩​នៅ​អ្នក​លឿង​នេះ​អាច​ឆ្លង​ពីជនជាតិ​វៀតណាម​ដែល​កន្លងមក​មាន​ជនជាតិ​វៀតណាម​៩​នាក់​ដែល​បាន​ធ្លាប់​ទៅ​ព្យា​

​បាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​នេះ​បាន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ត្រូវបាន​គេ​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​។​

ទន្ទឹមនឹងនេះ​លោកអភិបាលរង​ខេត្តព្រៃវែង​បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំ​អស់​ធ្វើការ​គ្រប់​គ្រង​ទីតាំង​មួយចំនួន​និង​រក្សា​ការពារ​ការចេញចូល​គ្រប់​ប្រភេទ​សំដៅ​គ្រប់គ្រង​សុ​វ​ត្តិ​ភា​

​ព​ក្នុងនោះ​មាន​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​និង​មន្ទីរ​សម្រាក​ព្យាបា ល​អ៊ឹម​

​សុ​ភី​ដែលមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥៦ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម