Connect with us

ព័ត៌មានជាតិ

នគរបាល​ចរាចរណ៍​ផ្លូវគោក​ចុះអនុវត្ត​ច្បាប់និង​ចែក​ម៉ាសជូនប្រជាពលរដ្ឋធ្វើ​ដំណើរ​តាម​ដងផ្លូវ​

បានផុស

នៅ

កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្នងការដ្ឋានន​គរ​បាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៨ ​ខែមីនា​ ឆ្នាំ​២០២១​ជាមួយនឹង​ការពង្រឹង​ច្បាប់​ចរាចរណ៍ក៏បាន​នាំយក​ម៉ាសទៅ​ចែកជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ផងដែរ​ និងបានធ្វើ​ការណែនាំ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​ចូលរួម​អនុវត្តតាម​សេចក្ដីជូនដំណឹង​លេខ​១១៤​ស ជ ណ​/២១​ ចុះ​ថ្ងៃទី​៤​ ខែមីនា​ ឆ្នាំ​២០២១​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​កុំ​ចេញ​ក្រៅ​ផ្ទះ​បើសិន​គ្មាន​ការចាំបាច់ និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ទាំងអស់គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​ផែន​សណ្តាប់ធ្នាប់​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ ការចុះ ចែកម៉ាស​ចំនួន​២​គោលដៅ​នៅលើ​ផ្លូវ​១០០​និង​ផ្លូវ​៨០០​ទាំង​ព្រឹក​និង​ល្ងាច​បាន​ប្រើប្រាស់​ម៉ាស​ចែក​ជូន​ដល់​បងប្អូន​ដែល​មិនបាន​ពាក់​ម៉ាសអស់​ចំនួន​១០០​ម៉ាសនិង​សេចក្ដីជូនដំណឹង​ចំនួន​៣០​ច្បាប់​ទាំងអស់​នេះហើយ​ដោយមាន​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម គួច​ ចំរើន ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុបាន​ចង្អុលបង្ហាញ​ព្រមទាំង​ចាត់​តាំង ឲ្យ​លោក​តាមដាន និង​ត្រួតពិនិត្យ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំ​ណើរ​តាម​ដងផ្លូវ ឲ្យ​ចូលរួម​ពាក់​ម៉ាសនិង​ការពារ​សុវត្ថិភាព​ចរាចរណ៍ ព្រមទាំង​ធ្វើ​សេចក្ដីណែនាំ​ពី​ច្បាប់​ចរាចរណ៍ និង​សេចក្ដីជូនដំណឹង របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែលចេញថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។​

ជាមួយគ្នា​នោះ​ផងដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ក៏បាន​ធ្វើការ​អំពាវនាវ​និង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ត្រូវផ្លាស់ប្ដូរ​ទម្លាប់និង​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដោយ​ត្រូវ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល អាល់កុល​ឱ្យបាន​ញឹកញាប់ បើ​ចេញទៅ​ទីសាធារណៈ​ត្រូវ​ពាក់​ម៉ាស ឬ​កន្សែង ដើម្បី​ធានាថា​មិនមានការ ឆ្លង​ជំងឺ​កូ​វីដ​-១៩និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕

អត្ថបទ ៖ ​កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម