Connect with us

ព័ត៌មានជាតិ

រកឃើញជនបរទេសឆ្លងកូវីដ ៥ នាក់ អាជ្ញាធរបង្ខំចិត្តបិទកាស៊ីណូ និងច្រកចេញចូលតំបន់ជ្រៃធំ

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាល បានប្រកាសបិទសណ្ឋាគារ និងកាស៊ីណូចំនួន ៦ និងការធ្វើដំណើរចេញចូល នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតក្នុងឃុំសំពៅពួន ស្រុកកោះធំខេត្តកណ្តាល បន្ទាប់ពីរកឃើញជនបរទេស ៥ នាក់មានវិជ្ជមានកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។

សេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី ៩ ខែមីនា ដែលចុះហត្ថលេខាដោយលោក គង់ សោភ័ណ្ឌ បានលើកឡើងថា ការបិទនេះដោយសារលទ្ធផលតេស្តកូវីដ១៩មកដល់ពេលនេះមានជនបរទេសចំនួន៥នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នៅតំបន់ទីប្រជុំជនជ្រៃធំស្ថិតនៅក្នុងឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ចូលទៅក្នុងសហគមន៍រដ្ឋបាលខេត្តសូមធ្វើការណែនាំនូវ៤ចំណុចរួមមាន៖

១.បិទជាបណ្ដោះអាសន្នចំពោះកាស៊ីណូនិងសណ្ឋាគារជាសាកុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្គ្រេន កាស៊ីណូកាឡាក់ស៊ីនិងកាស៊ីណូ យុងយ័ន។

២.បិទជាបណ្ដោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញចូលទីប្រជុំជនជ្រៃធំឃុំសំពៅពូនស្រុកកោះធំ។

៣.ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេសនឹងមុខសញ្ញាពាក់ព័ន្ធធ្វើតេស្តយកសំណាកឱ្យបានត្រឹមត្រូវនិងរៀបចំប៉ុស្តិ៍ប្រចាំការដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់និង

៤.ត្រូវយកចិត្តទុកដាក់ខ្ពស់ណែនាំបន្ថែមលើការងារការបង្ការការការពារការឆ្លងទប់ស្កាត់ជំងឺកូវីដ១៩ដែលអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៧ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២២ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម