Connect with us

ព័ត៌មានជាតិ

ត្រៀមបណ្តេញស្ត្រីជនជាតិចិន និងពិន័យតៃកុងរថយន្ត​​ផ្សំ​គំនិត​ដឹកស្រ្តី​ចិន​រត់គេចខ្លួន

បានផុស

នៅ

ករណីស្រ្តីចិនម្នាក់បាន​រត់គេចខ្លួនពីចត្តាឡីស័ក ហើយ​បាន​ផ្សំំំគំនិតជាមួយអ្នកបើកបររថយន្តដឹកទំនិញ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសបម្រាម​មិន​អត់អោនទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។ ចំណែកឯបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តដែលផ្សំំគំនិត​ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល។

គួរ​បញ្ជាក់ថ​ា កាលពីរាត្រីថ្ងៃ ០៨ មីនា មាន​ករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឲ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម