Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

​​នៅ​ព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ចំណូលស្រុក​មកពី​ប្រទេស​ថៃ ដែល​បាន​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ស្ថិតនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋ​បាល​ខេត្ត​កំពង់ចាម បានរៀបចំ​ទីតាំង​សម្រាប់​ត្រៀម​ទទួល​បងប្អូន​ពលករ​ចំណូលស្រុក​មកពី​ប្រ​ទេស​ថៃ និង​បណ្តាល​ប្រទេស​នានា​ផងដែរ​។

គូសបញ្ជាក់ថា រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ របស់​រដ្ឋបាល​ខេត្ត មាន​ចំនួន០២​ទីតាំង ក្នុង​ក្រុង​កំពង់ចាមក្នុងនោះមាន៖ នៅ​សណ្ឋាគារ​មេគង្គ មាន៧១​បន្ទប់​ស្មើនឹង១៤២​គ្រែ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម មាន​០៣​អគារ មាន៨៩​បន្ទប់ ស្មើ​នឹង ៤៤៣​គ្រែ​៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម