Connect with us

ព័ត៌មានជាតិ

កុមារ​ពីរនាក់ទៀតក្លាយជា​ជនរងគ្រោះ ម្នាក់​ទើប​អាយុ ៦​ ឆ្នាំ បានឆ្លងកូវីដ ១៩

បានផុស

នៅ

​គិត​ត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ០៩ មីនា មាន​ករណី​ឆ្លងថ្មី ៤៩ នាក់ ក្នុងនោះ ៤៨ នាក់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុងករណីឆ្លង​សរុប មាន​កុមារ​ពីរ​នាក់ ក៏ជា​ជនរងគ្រោះថ្មី​ចុងក្រោយ​ ដែល​បាន​ឆ្លង​កូវីដ​ពី​សហគមន៍។

ករណីទីមួយ​គឺ​កើតលើ​កុមារី​អាយុ ១០ ឆ្នាំ រស់នៅ​សង្កាត់​ទឹកកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ ករណីទីពីរកើតលើ​កុមារ​ាអាយុ ០៦ ឆ្នាំ រស់នៅ​ស្រុកល្វាឯម ខេត្តកណ្តាល។

ព្រឹត្តិការណ៍២០ កុម្ភៈបាន​ផ្ទុះរាលដាល ឆ្លង​កើនឡើង​​ដល់ ៥៤៩ នាក់។ ស្ថានភាព​កាន់តែធ្ងន់ធ្ងរ ប្រមុ​ខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន បាន​ដាក់​បទ​បញ្ជា​ឲ្យ​ក្រសួងស្ថាប័ន​រដ្ឋទាំងអស់ ត្រូវ​បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សតិចតួចបំផុតនៅប្រចាំការ។ ផ្នែក​ឯកជន សម្តេចស្នើ​ឲ្យ​​កាត់​បន្ថយ​បុគ្គលិក ឫផ្លាស់ប្តូរ​វេន​គ្នា ដើម្បី​បញ្ចៀស​ការ​កកកុញ។

សម្តេចតេជោ ក៏អំពាវនា​វឲ្យ​ផ្អាក​ការ​ជួបជុំ និង​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដើម្បី​បញ្ចៀសស្ថានភាព​​ធ្ងន់ធ្ងរ​ពិបាកស្មាន។ ខេត្តក្រុង ៤ ត្រូវ​ដាក់​ជា​គោលដៅ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់មានផ្ទុះរាលដាលធ្ងន់ធ្ងរ មាន​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និង​ខេត្តព្រៃវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម