Connect with us

ព័ត៌មានជាតិ

អ្នក​ទៅ​ពិសា​កាហ្វេ​នៅ​ក្បែរ​សាលា​សង្កាត់​ស្ទឹងមានជ័យ​ ១ ត្រូវ​ទៅ​ពិនិត្យ​សំណាក​រក​វីរុស​កូវីដ-១៩

បានផុស

នៅ

អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យបានប្រកាសនារសៀលថ្ងៃទី៩ ខែមីនានេះ ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទៅពិសារកាហ្វេរនៅក្បែសាលាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញឲ្យទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ដើម្បីពិនិត្យសំណាករកវីរុសកូវីដ១៩ ព្រោះមានអ្នកជំងឺកូវីដ១៩ម្នាក់ទៅពិសារកាហ្វេរនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកវរសេនីយ៍ឯក ម៉េង វិមានតារ៉ា អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងមកដល់រសៀលថ្ងៃទី៩ខែមីនានេះ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យបានប្រកាសស្វែងរកបងប្អូនប្រជាពលរដ្ឋដែលបានទៅពិសារកាហ្វេរនៅហាងមួយ (ផ្លូវចូលជាប់ខាងឆ្វេងដៃសាលាសង្កាត់ស្ទឹងមានជ័យ១) សូមមើលក្នុងរូបភាព ព្រោះមានអ្នកជំងឺកូវីដ១៩ម្នាក់ទៅពិសារការហ្វេរកាលពីថ្ងៃទី៥.៦ខែមីនាកន្លងទៅ។

លោកអធិការបានបញ្ជាក់ថា បើសិនជាបងប្អូនដែលធ្លាប់ទៅពិសារកាហ្វេរនៅទីតាំងខាងលើសូមមេត្តាទៅមន្ទីរពេទ្យរដ្ឋដើម្បីពិនិត្យសំណាក និងធ្វើចត្តាឡីសក័ ដោយប្រុងប្រយត្ន័បំផុត។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៨ខែមីនាកន្លងទៅ ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យរកអ្នកមានការសង្ស័យពាក់ពន្ធ័អ្នកជំងឺកូវីដ១៩នៅបន្ទប់ជួលលេខ១៥ភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម