Connect with us

ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍ CLV-DTA

បានផុស

នៅ

សហជីពធំៗដែលជាអ្នកតំណាងកម្មករនិយោជិតនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដកខ្លួនចេញពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានចូលរួមអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខ រាជរដ្ឋាភិបាល ដោយសារកន្លងមកក្រុមជ្រុលនិយមមួយចំនួនបានយកករណី CLV ធ្វើជាលេសក្នុងការប៉ុនប៉ង ផ្ដួលរំលំ រាជរដ្ឋាភិបាល និងមានបំណងបង្កចលាចលនៅក្នុងសង្គម។

លោកបន្តថា ក្រុមជ្រុលនិយមទាំងនោះថែមទាំងបានញុះញង់ឱ្យពលរដ្ឋ និងពលករនៅក្រៅប្រទេសប្រឆាំង នឹងរាជរដ្ឋាភិបាលតាមរយៈការប្រើប្រាស់ហេតុផល CLV ប៉ុន្ដែពេលនេះពួកគេបានខកចិត្តវិញ ដោយសារការសម្រេច ចិត្តដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

មេសហជីពរូបនេះបញ្ជាក់ថា៖«ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសហជីព ខ្ញុំក៏ដូចជាកម្មករនិយោជិតដែរ គឺសូមប្រកាសគាំទ្រ ចំពោះការសម្រេចចិត្តរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រោះកម្ពុជាមិនបានខាតបង់អ្វីនោះទេ។ ម្យ៉ាងទៀត យើងនៅតែបន្តកសាងហេដ្ឋារចនាព្រំដែនរបស់យើងដដែល»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា កន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរធ្វើឱ្យប្រជាជនមួយចំនួនមានការភាន់ច្រឡំ។

លើសពីនេះលោកថា ពួកគេបានធ្វើការចោទប្រាជរដ្ឋាភិបាលថាបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសហើយចុងក្រោយនេះក៏បានប្រើរឿងនេះដើម្បីញុះញង់ និងបំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

លោកនិយាយថា៖«ក្នុងនាមខ្ញុំជាមេដឹកនាំសហជីព សូមគាំទ្រទាំងស្រុងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ព្រោះការសម្រេច​ចិត្តរបស់ថ្នាក់ដឹកនាំ ពិតជាបានពិចារណាយ៉ាងច្បាស់លាស់ និងប្រកាន់ជំហរសសាមគ្គីភាព បូរណភាពទឹកដីរបស់យើង»។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។

ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥១ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥២ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម