Connect with us

ព័ត៌មានជាតិ

គិតត្រឹមម្សិល​មិញ​ ព្រះសីហនុ មាន​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហ​​​គ​មន៍ ២០ កុម្ភៈ ​ជាង១​ម៉ឺន​នាក់ត្រូវបាន​យកសំណាក

បានផុស

នៅ

​លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ​បានថ្លែងប្រាប់កម្ពុជាថ្មី​នៅរសៀល​ថ្ងៃ​ទី០៩ ខែមីនា នេះថា ​គិតត្រឹមម៉ោង​៩ និង៣០ នាទីយប់​ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅខេត្ត​ព្រះសីហនុ មានអ្នកពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​សហគមន៍ ២០ កុម្ភៈ ​សរុបចំនួន១០៧៨១នាក់ ត្រូវបាន​យកសំណាក ក្នុងនោះ​ស្រីចំនួន៤៦១៣នាក់។​

បើតាមលោក ឃាង ភារម្យ​ ក្នុងសំណោមអ្នកពាក់ព័ន្ធទាំងនោះ ​មាន​អ្នកវិជ្ជមានសរុបចំនួន​១២៩​នាក់ ស្រី៥៣នាក់ ​ជាសះស្បើយ១១នាក់ កំពុងព្យាបាល១១៨នាក់​​​ ហើយ​អ្នកជំងឺទាំងអស់​បានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និងកន្លែង ព្យាបាល សាកាណា (Sakana)​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​វិធានការ លោក ឃាង ភារម្យ​ បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត​បានចេញសេចក្តីជូនដំណឹង​ផ្អាកអាជីវកម្មសរុប៤០កន្លែង និងបានកំណត់ជាមណ្ឌលចត្តាឡីស័ក ហើយបានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទបានចំនួន​៩៨៣កន្លែង។ ជាមួយគ្នានោះ បានបន្តដាក់គោលដៅត្រួតពិនិត្យ និងទប់ស្កាត់រថយន្តចេញ-ចូល​ខេត្ត ចំនួន​៤កន្លែង។

ជាវិធានការបន្ត លោក ឃាង ភារម្យ អះអាងថា អាជ្ញារនឹង​បន្តស្រាវជ្រាវ និងអំពាវនាវ​ដល់​អ្នក ដែលមានការពាក់ព័ន្ធអោយស្ម័គ្រចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ​ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។​​

សូមបញ្ជាក់ថា នៅថ្ងៃនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន​៤៩នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៨នាក់ និងអ្នកដំណើរពីបរទេស​ចំនួន០១នាក់ ហើយគិតត្រឹមព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កម្ពុជា​មាន​អ្នកឆ្លងសរុបចំនួន១០៦០ នាក់ ​ជាសះស្បើយចំនួន​៥៣៨ នាក់ (+២១) និងកំពុងព្យាបាលចំនួន​៥២១​នាក់៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម