Connect with us

ព័ត៌មានជាតិ

បន្ទាន់ !! រដ្ឋបាល​ខេត្ត​សៀមរាប ទទូច​បងប្អូន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ត្រី​​ផ្ទុក​កូ​វីដ​-១៩ យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាបន្ទាន់​

បានផុស

នៅ

ស្ត្រី​មួយ​រូប​មានឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ៣២ឆ្នាំ បាន​ធ្វើ​តេស្ត​មាន​វិជ្ជមាន​កូវីដ១៩ លើកទី១ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ដែល​មាន​ទីលំនៅ​ភូមិ​ព្រៃវែង ឃុំសំរោងយា​ ស្រុក​ពួក​ ខេត្ត​សៀមរាប ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​អគារ​ជំងឺឆ្លង នៃមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។

សាមីខ្លួន​បានបំភ្លឺថា ខ្លួន​បានបម្រើការងារ​នៅ​សណ្ឋាគារ​ ជិន យិនថៃ ខេត្ត​ព្រះសីហនុ ហើយបាន​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ ហើយ​បាន​បន្តដំណើរ​ជិះរថយន្ត​ក្រុង​បន្តដំណើរ​ទៅខេត្ត​សៀមរាប។

បច្ចុប្បន្នរដ្ឋបាលខេត្ត​ និង​ក្រុម​ការ​ងារ​ និង​តាម​ដាន​បុគ្គលសង្ស័យ​មាន​ផ្ទុកកូវីដ១៩​ នៅខេត្ត​សៀមរាប កំណត់​មុខ​សញ្ញា​ជន​ដែល​ជាប់​ពាក់ព័ន្ធ​ និងយកសំណាក​ទៅធ្វើតេស្ត​។

រដ្ឋបាល​ខេត្ត​ សូម​ទទូច​បងប្អូន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខាងលើ​ដោយផ្ទាល់​ ឬប្រយោល​សូមទំនាក់ទំនង​មក​ក្រុម​ការ​ងារប្រចាំ​ការ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សាលាបឋមសិក្សា ដូនស្វា ឃុំសំរោងយា ស្រុក​ពួក​ ឬ​ តាមមណ្ឌល​ចត្តាឡីស័ក​សាលា​គរុកោសល្យ​ខេត្ត​សៀមរាប ឬ ទំនាក់ទំនងមក​១១៥។

កែសម្រួល​ដោយ ៖ នាគព័ន្ធ

​ព័ត៌មាន​លម្អិត សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម