Connect with us

ព័ត៌មានជាតិ

អ្នក​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ ប្រាក់​ពី​១​លាន​ដល់​៥​លាន​រៀល​និង​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ថែមទៀត​

បានផុស

នៅ

ភ្នំពេញ ៖ អនុលោម​តាម​អនុក្រឹត្យ​លេខ ២៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ “​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ បុគ្គល​ដែល​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១​លាន ដល់ ៥​លាន​រៀល ព្រមទាំង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីណែនាំ​ស្តីពី​ការ​រឹតបន្តឹង ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​នៅតាម​ទីតាំង​ឯកជន ដែល​ជាប់​ពាក់ព័ន្ធ “​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ​” ក្នុង​រាជធានី​ភ្នំពេញ នា​យប់​នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២១ នេះ ។​ ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​ ៖​ក្រោយ​ការផ្ទុះ​ឡើងជា​លើក​ទី​៣ នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ជាពិសេស​បាន​បង្កើត​គ​ណៈ​បញ្ជាការ​ស្រាល និង​បង្កើន​កម្លាំង​យាម​ប្រចាំការ ២៤/២៤​ម៉ោង តាម​បណ្តា​មន្ទីរពេទ្យ​ព្យាបាល និង​គោលដៅ​ច​ត្តា​ឡី​ស័ក​ទាំង​រដ្ឋ និង​ឯកជន ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះហើយ​ត្រូវបាន​កំណត់ថា​ជាទី​តាំង​ច​ត្តា​ឡី​ស័ក​។​

ជាមួយគ្នានេះ ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ផ្អែក​តាម គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បើក​កិច្ចប្រជុំ​រួមគ្នា និង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid” តាម​បណ្តា​អង្គភាព​រដ្ឋ និង អាជីវ​កម្មដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ ដែល​នេះ​គឺជា​ផ្នែក​មួយ​ចូលរួម​បង្ការ​-​ទប់ស្កាត់​ការរីក​រាល​ជា​សកល​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។

តាមរយៈ​យន្តការ​ខាងលើ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ពិនិត្យឃើញថា បណ្តា​ទីតាំង​ឯកជន​ដែល​ជាប់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ហើយ​ត្រូវបាន​កំណត់ថា​ជាទី​តាំង​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល ត្រូវដាក់​ឱ្យធ្វើ​ប​ត្តា​ឡី​ស័ក​តាម​បណ្តា​គោលដៅ​ឯកជន​ទាំងនោះ ភាគច្រើន​លើសលប់​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ តាម​វិធាន​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​ក៏​នៅមាន​ក្រុមមនុស្ស​ពាក់ព័ន្ធ​មួយចំនួន​តូច បាន​ល្មើ​សនឹង​វិធាន​នេះ ដោយ​អនុវត្ត មិនបាន​ពេញលេញ ដូចជា គេចវេះ​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មិន​ស្តាប់​តាម​ការណែនាំ​របស់ មន្ត្រី​សុខាភិបាល ធ្វេសប្រហែស និង​មាន​បុគ្គល​ខ្លះ​បាន​លួច​ចេញមក​ខាងក្រៅ​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ដែល​អាច​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​សហគម​ន៍ និង​សុខភាព​សាធារណៈ​ទាំងមូល​ចំពោះមុខ ដើម្បី​រឹតបន្តឹង​ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​នៅតាម​ទីតាំង​ឯកជន ផ្តោត​សំខាន់​លើ​លំនៅឋាន ឯកជន អគារ​ស្នាក់នៅ​រួម និង​អាជីវ​កម្មដ្ឋាន​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​ត្រូវ បាន​កំណត់ថា​ជាទី​តាំង​ច​ត្តា​ឡី​ស័ក​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ក្រើនរំលឹក និង​ណែនាំ​ដូចខាងក្រោម​៖

១.​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស ដែល​ត្រូវដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​តាម​គោលដៅ​ឯកជន​ទាំងឡាយ ត្រូវ​នៅក្នុង​ផ្ទះ ឬ បន្ទប់​ដាច់ដោយឡែក​គ្រប់ពេលវេលា​ទាំងអស់ ក្នុង​រយៈពេល ១៤ ថ្ងៃ គឺ​ហាម​ដាច់ខាត ដើរចេញ​ក្រៅ​ផ្ទះ ឬ បន្ទប់ ឬ ទីកន្លែង​ដែល​ខ្លួន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​

២.​អនុលោម​តាម​អនុក្រឹត្យ​លេខ ២៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី​វិធានការ​ចត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​កំណត់ថា “​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ បុគ្គល​ដែល​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១​លាន ដល់ ៥​លាន​រៀល ព្រមទាំង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន ”។

៣.​ប្រធាន​ក្រុម​សន្តិសុខ​ការពារ​គោលដៅ​ច​ត្តា​ឡី​ស័ក ក្រុមគ្រូពេទ្យ​ប្រចាំការ អាជ្ញាធរ​មូលដ្ឋាន និង​គ្រប់ភាគី ពាក់ព័ន្ធ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ គ្រប់គ្រង ឃ្លាំមើល ណែនាំ និង​មាន​ចំណាត់ការ​ឱ្យបាន​ទាន់ ពេលវេលា ដើម្បី​ធានាថា​ក្រុម​បុគ្គល​ទាំងឡាយ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្ថិតក្រោម​ដែន​សមត្ថកិច្ច របស់ខ្លួន ពិតជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្លួន​តាម​វិធាន​ច​ត្តា​ឡី​ស័ក និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

៤.​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ត្រូវដាក់​កម្លាំង​បុគ្គលិក​ប្រចាំការ សម្រាប់​ត្រួតពិនិត្យ​ដល់​បុគ្គល​ទាំងឡាយ ដែល​ចូលមកក្នុង​ទីតាំង​របស់ខ្លួន ត្រូវ​ស្តេ​ន QR Code ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បានដឹង​ពី​ស្ថានភាព​ពាក់ព័ន្ធ នឹង​ជំងឺ​កូ​វីដ​-១៩ របស់​បុគ្គល​ទាំងនោះ តាមរយៈ​ការបង្ហាញ​ពណ៌​លើ​អេក្រង់​ទូរសព្ទ​ក្រោយពេល​ស្តេ​ន​រួច (​ពណ៌​បៃតង លឿង ឬ ពណ៌​ក្រហម​) ។ ក្នុងករណី​ស្តេ​ន​ឃើញ ពណ៌​លឿង​បញ្ជាក់ថា​បុគ្គល​នោះ​កំពុងស្ថិត ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង ពណ៌​ក្រហម​បញ្ជាក់ថា​បុគ្គល​នោះ​មាន​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​៖ ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ ។ ផ្ទុយទៅវិញ ប្រសិនបើ​ម្ចាស់ អាជីវ​កម្មដ្ឋាន​ណាមួយ​មិន​អនុវត្តតាម​វិធានការ​ខាងលើនេះ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​ច្បាប់ បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង​ដែល​មិន​សហការ ដោយ​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ទាំងស្រុង។

​ទទួលបាន​សេចក្តីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ភ្នំពេញ ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​ម្ចាស់​ទីតាំង​ច​ត្តា​ឡី​ស័ក​ឯកជន ព្រមទាំង​ក្រុម​បុគ្គល​ដែល​កំពុង ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងឡាយ ត្រូវអនុវត្ត​ឱ្យខាងតែបាន​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម