Connect with us

ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ប្រតិកម្មលើករណីស្ត្រីជាប៉ូលីសចរាចរណ៍បំបៅកូនក្នុងម៉ោងធ្វើការ ត្រូវមេព្រមាន និងធ្វើកិច្ចសន្យា២ដង

បានផុស

នៅ

 ក្រោយពីស្ត្រីជាប៉ូលីសចរាចរមួយរូបនៅអធិការដ្ឋានគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានមេហៅទៅព្រមាន និងធ្វើកិច្ចសន្យារហូតពីរដង ដោយគ្រាន់តែបំបៅកូននៅក្នុងម៉ោងធ្វើការនោះ មានអ្នកលេងសង្គម facebook រាប់ម៉ឺននាក់ ក្នុងនោះក៏មានលោកពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនមួយរូបផងដែរ បានចេញប្រតិកម្មលើករណីនេះ និងបានស្នើឲ្យថ្នាក់លើពិនិត្យ ហើយចាត់វិធានការដើម្បីលើកកម្ពស់ស្ត្រី។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននាព្រឹកនេះថា ដោយសាររូបភាព១សន្លឹកបំបៅកូន លោកស្រីប៉ូលីសត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះលោកស្រីប៉ូលីសរៀបរាប់ប្រាប់ខ្ញុំថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ស្រស់ លើកឡើងទៀតថា លោកនាយជាទីគោរព ! ក្នុងនាមខ្ញុំបានឆ្លងកាត់ភាពជាកូនរបស់ស្រ្តីមួយរូប ខ្ញុំសូមលោកនាយមេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោកស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយត្រូវចិញ្ចឹមកូនគ្រប់កាលៈទេសៈបែបនេះហើយ។

ម្យ៉ាងវិញទៀតនោះ លោកស្រីប៉ូលីសដែលបានបំបៅកូននេះ គឺមិនបានប្រព្រឹត្តឲ្យខុសច្បាប់រដ្ឋទេ គឺគ្រាន់តែឆ្លៀតបំបៅកូនពេលម៉ោងការងារ នៅពេលដែលកូនតូចត្រូវការនូវស្បៀងបន្ទាន់បែបនេះនោះ ពីព្រោះសារជាតិជាក្មេងឃ្លានមិនស្គាល់ពេលវេលាទេណាលោកនាយ។ អ្វីដែលគួរអត់ឱនឲ្យបាន គឺសូមលោកនាយអត់ឱនឲ្យផងទៅ ពីព្រោះក្នុងនាមជាម្តាយគឺថាបែបនេះហើយ ដោយម្តាយតែងតែបំពេញតម្រូវការឲ្យកូនគ្រប់ពេលវេលា។

ដោយឡែកកាលពីម្សិលមិញ ប្រធានគណបក្សរូបនេះបានចេញប្រតិកម្មថា ឱលោកនាយអើយលោកនាយ តើលោកនាយកើតចេញពីនរណាទៅ ? បានជាលោកនាយមិនយល់ពីតម្លៃជាម្តាយសោះអញ្ចឹង។ លោកនាយគួរលើកទឹកចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះគាត់ខំបម្រើជាតិផង  បម្រើអង្គភាពផង  និងបំពេញតួនាទីជាមេទៀត (ម្តាយ) ចុះហេតុអ្វីលោកនាយឲ្យគាត់ធ្វើកិច្ចសន្យាបែបនេះទៅវិញ?

លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យមនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីការលះបង់របស់ម្តាយ ហើយឲ្យកូនៗគ្រប់រូបដឹងគុណផង”។ ជាមួយគ្នានោះលោក ពេជ្រ ស្រស់ ក៏បានប្រកាសផ្ដល់ថវិកាចំនួន៥០ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម