Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្តល់ ៨៥២,១៨៩ ដុល្លារ​អាមេរិក សម្រាប់​ការ​លើកកម្ពស់​សុខភាព និង​អនាម័យ​សហគមន៍​

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៨៥២,១៨៩ ដុល្លារ​អាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​ពីរ ក្រោម​គ្រោងការណ៍​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសន្យា​ផ្តល់​ជំនួយ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​នេះ ដោយ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ចំនួន​ពីរសម្រាប់​អនុវត្ត​គម្រោង​ដូចតទៅ​៖

​ទី​១. “​គម្រោងការ​រួមបញ្ចូល​គ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និង​អនាម័យ ក្នុង​ខេត្តព្រះវិហារ (​ឆ្នាំ​ទី​២) (​ថវិកា​ជំនួយ ៧៦០,៣៤១ ដុល្លារ​អាមេរិក​)​អង្គភាព​ទទួល​ជំនួយ​៖ អង្គការ World Vision Japan (WVJ)​នៅក្នុង​គម្រោង​នេះ អង្គការ WVJ នឹង​បន្ត​ដំណើរការ​វគ្គ​បណ្តុះបណ្តាល និង​លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព អាហារូបត្ថម្ភ និង WASH (​ទឹកស្អាត និង​អនាម័យ​) ដល់​មន្ត្រី​សុខាភិបាល មន្ត្រី​អភិវឌ្ឍន៍ជនបទ និង​សហគមន៍​នានា នៅក្នុង​ខេត្តព្រះវិហារ ក្នុង​គោលបំណង​កែលម្អ​វិធីសាស្ត្រ​ក្នុងការ​រៀបចំ​ចំណីអាហារ និង​ការប្រើប្រាស់​ទឹកស្អាត​។ អង្គការ​នេះ​ក៏​នឹង​គាំទ្រ​ក្នុង​ការបង្កើត​គណៈកម្មាធិកា​រ​គ្រប់គ្រង​ទឹកស្អាត និង​ក្រុម​ជន​បង្គោល​អនាម័យ ដើម្បី​រក្សា​គុណភាព​ទឹកស្អាត និង​បរិស្ថាន​អនាម័យ​ដែល​ល្អប្រសើរ​ជាង​មុន នៅក្នុង​តំបន់​គោលដៅ​។​

​ទី​២. “​ការសម្រេច​ឲ្យ​បាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការលើកកម្ពស់ និង​អប់រំ​ការ​យល់ដឹង​អំពី​បញ្ហា​បរិស្ថាន (​ឆ្នាំ​ទី​១) (​ថវិកា​ចំនួន ៩១,៨៤៨ ដុល្លារ​អាមេរិក​)​អង្គភាព​ទទួល​ជំនួយ​៖ អង្គការ Nature Center Risen​។​ នៅ​ក្នុង​គម្រោង​នេះ អង្គការ Nature Center Risen នឹង​លើកកម្ពស់ និង​បង្កើន​ការ​យល់ដឹង​ជា​មូលដ្ឋាន​អំពី​បរិស្ថាន នៅ​ទូទាំង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​ឯកសារ​អប់រំ​ថ្មីៗ ដើម្បី​កែលម្អ​ចំណេះដឹង​ផ្នែក​បរិស្ថាន​របស់​ប្រជាពលរដ្ឋ ការ​ផ្តល់នូវ​ឧបករណ៍​ផ្សេងៗ​សម្រាប់​ការស្រាវជ្រាវ និង​ការសង្កេត​ផ្នែក​បរិស្ថាន និង​ការអនុវត្ត​ការបណ្តុះបណ្តាល​ស្តីពី​ការអប់រំ បរិស្ថាន ដោយ​សហការ​ជាមួយ​វត្ត​អារាម និង​មណ្ឌល​សុខភាព​។ តាមរយៈ​គម្រោង​នេះ ប្រជាជន​កម្ពុ​ជាជាង ៣០០ នាក់ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​។ គម្រោង​នេះ នឹង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​ជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​កម្មវិធី​ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២​មក​រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ជាង ៤៥​លាន ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន ១៣៨ ដែល​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុង​ប្រទេស​កម្ពុជា​។​

​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ ដាច់ដោយឡែក​ពីគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់ ការ​រីក​រាលដាល​ចូល​សហគមន៍​នៃ​វីរុស​កូ​វីត​១៩ ដែល​ហៅថា “​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​”៕

អត្ថបទ៖ ​វ​ត្តី​

សូមចុចអាន៖ មកដឹងការពិត អនុសេនីយ៍ទោ ប្រាប់រឿងការបង្ហោះរូបបំបៅកូនរបស់ខ្លួន និងកិច្ចសន្យាបែកធ្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម