Connect with us

ព័ត៌មានជាតិ

២​នាក់​កើត​កូ​វីដ តែ​ខេត្តកោះកុង មានអ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ជិត​២០០០​នាក់​

បានផុស

នៅ

​ជនបរទេស​ចម្រុះ​ជាតិសាសន៍ និង​ពលរដ្ឋ​ខ្មែរ​ជិត​២០០០​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក គ្រា​ដែល​អាជ្ញាធរ​កំណត់សម្គាល់​សង្ស័យ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ ហើយ​ក៏​មាន​មនុស្ស​២​នាក់​ហើយ​ ដែល​រក​ឃើញ​វិជ្ជមាន ដោយ​ពួកគេ​កំពុង​សម្រាកនៅ​មន្ទីរពេទ្យ​ខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បានឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ២០២១​នេះ​ថា ត្បិត​រក​ឃើញ​ជនជាតិ​ចិន និង​សាំងហ្គាពួរ​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ហើយក៏​ដោយ ក៏មាន​ជិត​២០០០​នាក់​ទៀត ​កំពុង​យក​ចំណាក​ទៅ​ពិនិត្យ​។ ទី​១​ក្រុម​មនុស្ស​ ដែល​យក​សំណាក​ទៅ​ពិនិត្យ​ភាគច្រើន​ជា​ជនជាតិ​ចិន​ ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន តារា​សាគរ ទី​១ បរទេស​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្បែរ​សហគមន៍​អេកូ​ធម្មជាតិ​ទឹកធ្លាក់​តា​តៃ ស្រុក​កោះកុង និង​ពលរដ្ឋ​ជា​កម្មករ​នៅ​ក្នុង​ស្រុក​បូ​ទុម​សាគរ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្ទះ​រៀងៗ​ខ្លួន​។ សម្រាប់​ពេលនេះ លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាង​ថា ក្រុម​បរទេស និង​ពលរដ្ឋ​ខ្មែរ​ខាងលើ ត្រូវបាន​ចាត់ទុក​ក្នុង​ព្រឹ​ត្ត​ការណ៍​២០​កុម្ភៈ ទទួល​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ក្រោយ​ធ្វើតេស្ត​ពិនិត្យ​លើក​ទី​១​មកនេះ​។ យ៉ាង​នេះ​ក្តី​ក៏​ពួកគេ​ត្រូវ​យក​សំណាក​ជា​លើក​ទី​២​ពិនិត្យ​ឲ្យ​លម្អិត​ថែមទៀត​ទៅតាម​ថ្ងៃ​ ដែល​យក​កំណត់​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បា​នឲ្យ​ដឹង​បន្ថែម​ថា ជនជាតិ​ចិន និង​ជនជាតិ​សាំងហ្គាពួរ​២​នាក់​ ដែល​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ កាលពី​ថ្ងៃ​ទី​៤ មីនា និង​កំពុង​នៅ​បន្ទប់​ដាច់ដោយឡែក​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត មាន​អាកា​រៈ​សុខភាព​ធម្មតា​ដែរ​ទេ ពុំ​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ក្រោម​ការ​តាមដាន​ពិនិត្យ​ព្យាបាល​សុខភាព​របស់​ក្រុមគ្រូពេទ្យ​។ ខេត្តកោះកុង មាន​មនុស្ស​៤៨​នាក់​ហើយ​ បាន​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​អតីត​សាលាខេត្ត​ចាស់ ដោយមាន​រថយន្ត​យោធា​ចំនួន​២​គ្រឿង​មកពី​ខេត្តកំ​ពត និង​រថយន្ត​២​គ្រឿង​ទៀត​មកពី​ខេត្ត​ត្បូងឃ្មុំ ក្រោយ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​វិធាន​ការ​ដឹក​ជញ្ជូន​ពលករ​ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទៅកាន់​ស្រុកកំណើត​ពួកគេ​។ ទន្ទឹម​នោះ ពលករ​ខ្មែរ​មកពី​ថៃ​មាន​ទីលំនៅ​ក្នុង​ខេត្ត​ផ្ទាល់ ក៏​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​មក​ទទួលយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មូលដ្ឋាន​ផងដែរ​។

​និយាយ​ពី​សហគមន៍​ទេសចរណ៍​នៅ​ខេត្តកោះកុង មាន​សហគមន៍​ចំនួន​២​ហើយ​បាន​ផ្អាក​មិន​ទទួលភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ទី​១​សហគមន៍​អេកូ​ទេសចរ​ទឹកជ្រោះ​តា​តៃ ស្រុក​កោះកុង និង​ទី​២ សហគមន៍​អេកូ​ទេសចរ​ព្រៃកោងកាង​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ដែលជា​ហេតុ​ធ្វើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចំណូល​ពលរដ្ឋ​មូលដ្ឋាន​ជាច្រើន តែ​ចាំបាច់​មាន​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរឹង​។​

​គិត​មកទល់​ម៉ោង​នេះ ខេត្តកោះកុង​ទាំងមូល គឺ​ផ្អាក​មិន​ឲ្យ​មានការ​រៀបចំ​កម្ម​វិធី​មង្គលការ ឬ​ជប់លៀង​ផ្សេងៗ​ទាំង​ស្រុក​ហើយ គ្រា​ដែល​សហគមន៍​កំពុង​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​។ អាជ្ញាធរ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ៣​កុំ និង​៣​ការពារ​៕

អត្ត​ប​ទ៖ ​សិរី​វឌ្ឍនៈ

សូមចុចអាន៖ ​​គិតត្រឹមម្សិល​មិញ​ ព្រះសីហនុ មាន​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហ​​​គ​មន៍ ២០ កុម្ភៈ ​ជាង១​ម៉ឺន​នាក់ត្រូវបាន​យកសំណាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦០ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម