Connect with us

ព័ត៌មានជាតិ

ស្តាប់​អាជ្ញាធរខេត្ត​ព្រះសីហនុ ពន្យល់​ពី​ករណី​ស្ត្រីជន​ជាតិចិន និង​តៃកុង​ឡាន​ទាំងពីរ​នាក់​

បានផុស

នៅ

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ កាលពី​ម្សិលមិញ បាន​ពន្យល់​ពី​ករណី ដែល​អាជ្ញាធរ​សម្រេច​ចាត់វិធានការ ដោយ​បណ្តេញ​ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ពិន័យ​តៃកុង​រថយន្ត​២​នាក់ ដែល​បាន​ឃុបឃិត​គ្នា​លាក់​បំពួន ដឹក​មនុស្ស​ចេញពី​តំបន់ ដែល​មានការ​ប្រឈម ទៅកាន់​តំបន់​មួយទៀត ហើយ​ស្ត្រីជន​ជាតិចិន​នោះ នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​មិន​ឲ្យ​ត្រឡប់​វិញ​ជា​រៀងរហូត ចំណែក​តៃកុង​រថយន្ត​ទាំង​២​នាក់ នឹង​ទទួលរង​ការពិន័យ​ពី​១០​លាន ទៅ​៥០​លាន​រៀល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​លោក ឃាង ភារ​ម្យ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា ស្ត្រីជន​ជាតិចិន​នោះ មិន​ជាប់​នៅក្នុង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ហើយ​បំណង​របស់គាត់ គឺ​ឆ្លង​ពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើ​មធ្យោបាយ​តាក់ស៊ី ហើយ​នៅពេល​ទៅដល់​ពាក់កណ្ដាល​ផ្លូវ បាន​ចុះ​ពី​តាក់ស៊ី​ឡើង​ជិះ​រថយន្ត​ដឹកទំនិញ​។ លោក​បញ្ជាក់ថា ស្ត្រីជន​ជាតិចិន​នេះ មាន​ឥរិយាបថ​មិន​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត ពីព្រោះ​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​រួមទាំង​បិទ​ច្រក​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទៀតផង លើកលែងតែ​រថយន្ត​ដឹកទំនិញ​ប៉ុណ្ណោះ ហើយ​ការធ្វើ​បែបនេះ ដើម្បី​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​ក្នុង​ចេញទៅ​ខាងក្រៅ និង​អ្នក​ពី​ខាងក្រៅ​មក​ទទួលយក​នៅ​ខាងក្នុង​។ ដូច្នេះ​ឥរិយាបថ នៃ​ការមិន​គោរព​ច្បាប់ទម្លាប់​នៅក្នុង​ខេត្ត ជាពិសេស​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត ក៏ដូចជា​សេចក្តីណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​រិត​ត្បិត​ការចេញចូល​ក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ ហើយ​ការសម្រេច​បណ្ដេញចេញ​នេះ គឺ​អនុវត្ត​ចំពោះ​បុគ្គល ដែល​មិន​គោរព​ច្បាប់ មិន​គោរព​សេចក្តីជូនដំណឹង ឬ​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​តែប៉ុណ្ណោះ​។​

ដោយឡែក​ចំពោះ តៃកុង​តាក់ស៊ី និង​តែ​កុង​រថយន្ត​ដឹកទំនិញ លោក ឃាង ភារ​ម្យ បាន​បញ្ជាក់ថា គាត់​បាន​ល្មើស​ទៅនឹង​មាត្រា​១១ នៃ​អនុក្រឹត្យ​លេខ​២៧ គឺ​គាត់​ឃុបឃិត សមគំនិត​នៅក្នុង​ការ​លាក់​បំពួន ដឹក​មនុស្ស​ចេញពី​តំបន់ ដែលមាន​ការដែល​មាន​ការ​ប្រឈម ទៅ​តំបន់​មួយទៀត ដូច្នេះ​អ្នក​ដែល​ត្រូវ​រង​ការពិន័យ​នេះ គឺ​តៃកុង​ឡាន​ទាំងពីរ ហើយ​សម្រាប់​ស្ត្រីជន​ជាតិចិន​នោះ មិន​ទទួលរង​ការពិន័យ​ទេ តែ​គាត់​ត្រូវ​ទទួលរង​ការបណ្ដេញ​ចេញពី​កម្ពុជា​។​
​គួររំលឹកថា កាលពី​វេលា​ម៉ោង​១១ និង​៥១ នាទី​យប់​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ មាន​ករណី​ស្ត្រីជន​ជាតិចិន​ម្នាក់ បានគេច​ចេញពី​ខេត្ត​ព្រះសីហនុ​ទៅកាន់​រាជធានី​ភ្នំពេញ ដោយបាន​ជិះ​រថយន្ត​តាក់ស៊ី និង​បាន​សាង​បន្ត​ឱ្យ​ជិះ​រថយន្ត​ដឹកទំនិញ​ម៉ាក Hyundai ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-3259 តែ​ត្រូវបាន​សមត្ថកិច្ច​ប្រចាំការ​ត្រួតពិនិត្យ​គោលដៅ​ព្រំប្រទល់​ស្រុក​កំពង់សីលា និង​ស្រុក​ភ្នំ​ស​ស្រួច ឃាត់​បាន និង​បាន​បញ្ជូន​ស្ត្រី​ជនជាតិ​ត្រឡប់មក​គោលដៅ​ដើម ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ចំពោះ​វិធានការ គឺ​ត្រូវ​អនុវត្តតាម​អនុក្រឹត្យ​លេខ​២៧ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្នុងនោះ ស្ត្រីជន​ជាតិចិន បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​រៀបចំ​នីតិវិធី​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា លែងឱ្យ​ត្រឡប់ មកវិញ​ជា​រៀងរហូត​។​ ​ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១០.០០០.០០០ (​ដប់​លាន​) រៀល​ទៅ​៥០.០០០.០០០ (​ហាសិប​លាន​) រៀល ដែល​ការពិន័យ​នេះ ដោយយោង​ទៅតាម​មាត្រា​១១ នៃ​អនុក្រឹត្យ​ខាងលើ (​អ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា ដល់​បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​គេច​ចេញពី​ការត្រួតពិនិត្យ​របស់​ម​ន្ត្រី​ចំ​ត្តា​ឡី​ស័ក ឬ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​)​។​

​គិត​ត្រឹម​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ សរុប​ចំនួន​១០៧៨១​នាក់ ត្រូវបាន​យក​សំណាក ក្នុងនោះ​ស្រី​ចំនួន​៤៦១៣​នាក់ ហើយ​ក្នុង​សំ​ណោម​អ្នកពាក់ព័ន្ធ​ទាំងនោះ មាន​អ្នក​វិជ្ជមាន​សរុប​ចំនួន​១២៩​នាក់ ស្ត្រី​៥៣​នាក់ ជាសះស្បើយ​១១​នាក់ កំពុង​ព្យាបាល​១១៨​នាក់​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ស្រ្តីចិន​​ចំណាយប្រាក់ ៣០០ ដុល្លារ ជម្លៀស​ខ្លួន​ចេញពី​ខេត្តព្រះសីហនុ មក​ភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៦ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម