Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ឧបត្ថម្ភ​ថវិកា​៥​០ម៉ឺន​រៀល ដល់​លោកស្រី​ប៉ូលិស​ចរាចរ​ណ៏ ដែល​បំបៅកូន​ក្នុង​ម៉ោង​ធ្វើការ​

បានផុស

នៅ

​ដើម្បី​ជាការ​លើក​ទឹក​ចិត​ចំពោះ​ការខិតខំ​បំពេញការងារ​របស់លោក​ស្រី​អនុ​សេនី​យ៏​ទោ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ដែល​បាន​យក​កូន​ទៅ​បំបៅ នៅ​តុ​ដែល​កំពុង​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ នៅ​ថ្ងៃ​ពុធ ទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០០,០០០​រៀល ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន​ដល់​លោកស្រី ដើម្បី​ជាការ​លើកទឹកចិត្ត​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ ស្ត្រី​ជា​ប៉ូលិសចរាចរ​ណ៏​ខាងលើ​បាន​បាន​បង្ហោះ​រូប​ដែល​លោកស្រី​កំពុង​បំបៅកូន ពេល​កំពុង​បំពេញការងារ ហើយ​រូបនោះ​ទទួលរង​ការគាំទ្រ​យ៉ាងច្រើន​ពី​មហាជន ប៉ុន្តែ​រូបថត​នោះ​បែរជា​ធ្វើ​ឲ្យ​ថ្នាក់លើ​របស់​ស្ត្រី​ជា​ប៉ូលិសចរាចរ​ណ៏​រូបនោះ​ខឹងសម្បារ​ទៅវិញ ដោយ​អះអាងថា បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ស្ថាប័ន​ប៉ូលិស ហើយ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ហៅ​ទៅធ្វើ​កិច្ចសន្យា​ជាលា​យ​ល័​ក្ខ​អក្សរ​ចំនួន​២​ដង បើទោះបី​ស្ត្រី​រូបនោះ បាន​សុំទោស​រួចហើយ​ក្តី​។

​ជុំវិញ​ការកោះហៅ​ស្ត្រី​ដែលជា​មន្ត្រីនគរបាល ដែល​បំបៅកូន កំពុង​បំពេញភារកិច្ច ទៅ​ណែនាំ អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​នេះ មហាជន​ជាច្រើន​បាននាំគ្នា​បញ្ចេញមតិ​នៅលើ​បណ្ដាញ​សង្គម​ថា វា​មិនមែន​មានទោស ឬក៏​ខុសច្បាប់​ត្រង់​ប្រការ​ណាមួយ​ទេ ចំពោះ​សកម្មភាព​របស់​នាង​ឆ្លៀត​បំបៅកូន​នៅក្នុង​ម៉ោង​ការងារ​នោះ បើ​គ្រាន់តែ​ហៅ​មក​ណែនាំ​ដោយផ្ទាល់​មាត់​វា​បាន​ហើយ ព្រោះថា គាត់​មិនបាន​ប្រព្រឹត្តិ​ខុសច្បាប់​ធ្ងន់ធ្ងរ​អី​នោះទេ​។ ជាមួយគ្នា​នោះ ក៏បាន​លើកឡើង​ពី​ស្ដ្រី​នៅលើ​ពិភពលោក ដែលមាន​តួនាទី​ជា​សមាជិកសភា ជា​នាយករដ្ឋមន្ដ្រី​ជាដើម ក៏​ធ្លាប់​យក​កូន​មក​តាម និង​បំបៅ​ដោះ​កូន​ពេល​បំពេញការងារ​នោះដែរ​។​

​មហាជន​ក៏បាន​លើក​ឡើងជា​បន្ដបន្ទាប់ និង​ចោទ​ជា​សំនួ​រថា តើ​មាត្រា​ប៉ុន្មាន ច្បាប់​ណា ? ដែល​ចែងថា មន្ត្រីរាជការ​ជា​ស្ត្រីភេទ មិនអាច​បំបៅ​ដោះ​កូន​បាន​ពេល​កំពុង​បំពេញភារកិច្ច​នោះ ?​។ កំហុស​តិចតួច​បំផុត​នេះ អាច​ត្រឹម​ហៅ​ណែនាំ​ផ្ទាល់មាត់​សមរម្យ​ហើយ​។​

​ករណីនេះ សូម្បីតែ​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ក៏បាន​កោត​ស​សើរ​ពី​ទឹកចិត្ត​ម្ដាយ​ដូច​នាង​ផងដែរ ដែល​បាន​ឆ្លៀត​បំបៅ​កូនតូច នេះ​ជា​កាតព្វកិច្ច​របស់​ម្ដាយ​គ្រប់រូប​នៅលើ​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជុំវិញ​បញ្ហា​រិះគន់​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​ចរាចរណ៍​បាន​ចេញមក​ពន្យល់ថា ករណី​របស់​ស្ត្រី​នគរបាល​ចរាចរណ៍​បំបៅ​ដោះ​កូន​នៅ​ខេត្តស្ទឹងត្រែង ទោះ​ប្រើប្រាស់​ឯកសណ្ឋាន​កងក​ម្លាំ​ង​ក្តី គឺ​មិនមាន​អ្វី​ខុសឆ្គង​ទេ ជា​កាតព្វកិច្ច​របស់​ស្ត្រី​គ្រប់រូប ប៉ុន្តែ​រាល់​ការ​ផ្តល់ព័ត៌មាន ឬ​ការបញ្ចេញ​រូបភាព នៅ​កន្លែង​ប្រតិបត្តិការ គឺ​ត្រូវសុំ​ការអនុញ្ញាត​ជាមុន ពី​ប្រធាន​អង្គភាព​របស់ខ្លួន​៕

ដោយ ៖ កោះ​កែវ​

សូមអានព័ត៌មានពាក់ព័ន្ធ៖
មកដឹងការពិត អនុសេនីយ៍ទោ ប្រាប់រឿងការបង្ហោះរូបបំបៅកូនរបស់ខ្លួន និងកិច្ចសន្យាបែកធ្លាយ

អធិការស្រុកសៀមប៉ាង បកស្រាយ រឿងឱ្យ លោកស្រី ស៊ីថុង សុខា ធ្វើកិច្ចសន្យា ក្រោយបង្ហោះរូបបំបៅកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម