Connect with us

ព័ត៌មានជាតិ

​អភិបាល​ខេត្ត​ស្វាយរៀង ជំរុញ​ដល់​កសិករ​បង្ក បង្កើន​ផល​ឡើង​វិញ ​

បានផុស

នៅ

អភិបាល​ខេត្ត​ស្វាយរៀង បាន​ចែក​ពូជស្រូវ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ចំនួន៥០​គ្រួសារ​ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ និងបាន​ជំរុញ​ឲ្យ​ប្រើប្រាស់​ពូជ​បង្កបង្កើនផល​ចំ​ទិសដៅ​ ដើម្បី​ជា​ទុន ក្នុង​របរ​កសិកម្ម​តទៅ​មុខ​ទៀត។

នៅ​ក្នុង​ពិធី​ចែក​ពូជស្រូវ នាព្រឹកថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល ​អភិបាល​ខេត្ត​ស្វាយ​រៀង បាន​ពាំ​នាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​តែងតែ​យក​ចិត្ត​ទុកដាក់​គ្រប់​ពេល​វេលា​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា​ ក្នុង​នាម​រដ្ឋបាល​ខេត្ត​ សូម​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់ ខូចខាត​ផល​ដំ​ណាំ សត្វ​ពាហនៈ​ជាមួយ​ប្រជាកសិករ ដែល​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នា​ពេល​កន្លង​មក ជា​ពិសេស​នៅភូមិធ្លកថ្មី ស្រុក កំពង់រោទិ៍​ តែម្ដង។

លោក ​បាន​ជំរុញ​ដល់​ប្រជាកសិករ ដែល​ទទួល​បាន​ស្រូវ​ពូជ​ ត្រូវយកទៅប្រើប្រាស់​​បង្កបង្កើនផល​ឲ្យ ចំ​ទិសដៅ​ ដើម្បី​ជា​ទុន​ក្នុង​របរ​កសិកម្ម​តទៅ​មុខ​ទៀត​ ​។

សូម​បញ្ជាក់​ថា ស្រូវពូជ ដែល​ផ្ដល់​ជូន ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​ពូជ​ស្រូវ​ស្រាល ក្រអូប មិនប្រ​កាន់ រដូវ ចំនួន​ ១០០គីឡូក្រាម៕

អត្ថបទ ៖ គឹមសេង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម