Connect with us

ព័ត៌មានជាតិ

រកឃើញឆ្លងថ្មី ៦ នាក់ក្នុងស្រុកព្រះស្តេច ក្រសួងសម្រេចផ្អាកសាលារៀនទូទាំងខេត្ត

បានផុស

នៅ

អាជ្ញាធរស្រុកព្រះស្តេច បានប្រកាសស្វែងរកអ្នកពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៦ រូប ដែលបាន​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ជំងឺកូវីដ១៩ នៅក្នុងស្រុកព្រះស្តេចកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។​

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រាប់ថាក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ មាននៅឃុំកំពង់សឹង្ហចំនួន១នាក់ ឃុំរំចេក ២នាក់ ឃុំក្រាំងស្វាយ៣នាក់។

លោកអភិបាស្រុកព្រះស្តេច ភុន សម្ផស្ស បានឲ្យដឹងថា អាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធ និងអំពាវនាវឲ្យអ្នកពាក់ព័ន្ធសហការ ចូលរួមជាមួយអាជ្ញាធរ ដើម្បីធ្វើការពិនិត្យសុខភាព និងចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាវិធានការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកសាលារៀនរដ្ឋ និងឯកជននៅទូទាំងខេត្តព្រៃវែង ដើម្បីបញ្ចៀសការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំចាប់ពីថ្ងៃទី១០ ខែមីនានេះរហូតដល់មានការជូនដំណឹងថ្មី។

ក្រសួងអប់រំបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម