Connect with us

ព័ត៌មានជាតិ

សំណាក១៦៦នាក់នៅក្លឹបបាល់ទាត់វិសាខាលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់

បានផុស

នៅ

សំណាកថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់នៃក្លឹបកីឡាបាល់ទាត់វិសាខាចំនួន១៦៦នាក់បានទទួលលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ជាលើកទី១ បន្ទាប់ពីមានអ្នកជំងឺកូវីដ១៩ធ្លាប់មកទស្សនានៅក្លឹបនេះរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្លឹបកីឡាបាល់ទាត់វិសាខា បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ធ្លាប់មានប្រវត្តិមកកីឡាដ្ឋានព្រីនស៍រួចមក ក្លឹបកីឡាបាល់ទាត់វិសាខាបានធ្វើការជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំធ្វើតេស្តសំណាកភ្លាមៗដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រូបង្វឹក និងកីឡាករទាំងអស់សរុបចំនួន១៦៦នាក់ កាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍។ ជាលទ្ធផលតេស្តសំណាកលើកទី១គឺអវិជ្ជមានទាំងអស់ចំនួន១៦៦នាក់។

យ៉ាងណាក៏ដោយ ក្លឹបកីឡាបាល់ទាត់វិសាខានៅតែបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលក្នុងការធ្វើចត្តាឡីស័ករស់នៅដាច់ដោយឡែកពីក្រុមគ្រួសារមិនចេញក្រៅ និងចៀសវាងការជួបជុំផ្សេងៗដើម្បីរង់ចាំការធ្វើតេស្តសំណាកលើកទី២ នាថ្ងៃទី២២ខែមីនា ឆ្នាំ២០២១ខាងមុខ។

សេចក្តីជួនដំណឹងដដែលបានបន្តថា អាស្រ័យហេតុនេះក្លឹបរបស់យើងសូមថ្លែងអំណរគុណចំពោះស្មារតីចូលរួមរបស់ថ្នាក់ដឹកនាំបុគ្គលិកគ្រូបង្វឹកនិងកីឡាករទាំងអស់ដែលបានចូលរួមធ្វើតេស្តសំណាកលើកទី១ហើយសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងបន្តគោរពតាមវិធានការក្រសួងសុខាភិបាលពិសេសសូមរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារបងប្អូននឹងមិត្តភក្កិជាដើមរហូតដល់ធ្វើតេស្តសំណើចលើកទី ២ដើម្បីចូលរួមទប់ស្កាត់ការីតាជំងឺកូវីដ១៩ ។

ទន្ទឹមនឹងនេះ ដោយសារស្ថានភាពជំងឺកូវីដ១៩មិនទាន់ធូរស្រាលក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនិងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះក្លឹបរបស់យើងសូមធ្វើការអំពាវនាវដល់បងប្អូនអ្នកគាំទ្រនិងប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តរស់នៅតាមក្នុងថ្មីដោយគោរពឲ្យបានដាច់ខាតតាមវិធានការក្រសួងសុខាភិបាលពិសេសវិធានការ ៣ ការពារ៣កុំហើយបើគ្មានការចាំបាច់សូមនៅផ្ទះកុំចេញក្រៅឲ្យសោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម